ព័ត៌មានជាតិ

យន្តហោះ​ប្រតិកម្ម​ពីរ​បុក​គ្នា​នៅ​ហ្វាង​ឡ​ង់​ស្លាប់​អ្នក​បើក​ម្នាក់​

​ទីក្រុង Helsinki(13/11/13) ៖​យន្តហោះ​ប្រតិកម្ម​ពីរ​ដែល​ប្រើប្រាស់​សម្រាប់​ការហ្វឹកហាត់​បាន​ជួប​គ្រោះថ្នាក់​ដោយ​ហោះ​បុក​គ្នា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ហ្វាង​ឡង់​ហើយ​បាន​បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​
Findland
​អ្នកបើកបរ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ផ្សេង​គ្នា​ត្រូវ​បាន​គេ​រកឃើញ​ជាមួយនឹង​កំទេច​បែកបាក់​នៃ​យន្តហោះ​ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​ហ្វាង​ឡ​ង់ Carl Haglund ក៏​បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​កើតហេតុ​ផងដែរ​។​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បានឲ្យដឹង​ថា​ការ​កើតហេតុ​គឺ​ស្ថិតនៅ​ក្នុង​ពេល​ដែល​យន្ត​ហោះ​ទាំង​ពីរ​កំពុង​ហ្វឹកហាត់​ហើយ​អ្នកបើកប​រទាំង​ពីរ​នាក់​បាន​ព្យាយាម​ផ្តាច់​ខ្លួនឯង​ចេញ​ពី​យន្តហោះ​មុនពេល​ដែល​ដឹង​ថា​នឹង​បុក​គ្នា​។​

​យន្តហោះ​ទាំងពីរ​ត្រូវបាន​នាំ​ចូល​ពី​ប្រទេ​សស្វី​ស​ដោយ​ក្រុមហ៊ុន Patria របស់​ប្រទេស​ហ្វាង​ឡង់​ហើយ​យន្តហោះ​នេះ​ត្រូវបាន​គេ​សង្ឃឹមថា​បាន​ប្រើប្រាស់​យ៉ាង​ហោច​ណាស់​ក៏ 6000 ម៉ោង​ដែរ​នៅពេល​ដែល​ការហោះហើរ​ជាក់ស្តែង​បាន​ត្រឹមតែ 1000 ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​គ្រោះថ្នាក់​។​នៅ​មិនទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នោះ​ទេ​នោពេល​ដែល​អ្នកជំនាញ​កំពុងតែ​ធ្វើការ​នៅ​ឡើយ​៕​

មតិយោបល់