ក្រុមបាតុករជាច្រើនរយនាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Cairo កាលពីថ្ងៃម្សិលមិញក្នុងការការប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់តុលាការអេហ្ស៊ីបដែលបានដោះលែងលោក Mubarak ឲ្យមានសេរីភាពលើករណីដែលលោកបានប្រើប្រាស់អំណាចខុសច្បាប់។
លោក Mubarak ត្រូវបានដោះលែងក្រោយការបង់ពិន័យជាទឹកប្រាក់ប្រមាណ 2 លានដុល្លារលើករណីប្រើប្រាស់អំណាចខុសច្បាប់ជាថ្នូរនឹងការកាត់ទោស។គួរបញ្ជាក់ថាក្រុមបាតុករដែលបានប្រមូលផ្តុំគ្នានេះជាក្រុមបាតុករយុវជនដែលមានឈ្មោះថាចលនាយុវជនដែលបានបង្កើតឡើងកាលពីកំឡុងឆ្នាំ 2011 និងបានធ្វើឲ្យលោក Mubarak ធ្លាក់ចេញពីតំណែងនោះ។
បច្ចុប្បន្ននេះលោក Mubarak កំពុងជាប់ឃុំនៅក្នុងផ្ទះតែត្រូវស្នាក់នៅបណ្តោះអាសន្នដោយសារតែជំងឺបន្ទាប់ពីលោកត្រូវបានដោះលែងពីគុក Tora កាលពីសប្តាហ៍មុន៕
ព័ត៌មានជាតិ
មតិយោបល់