ព័ត៌មានជាតិ

អ្នកខណ្ឌដូនពេញម៉ោង​១និង៣០នាទីរសៀល ទើបមានភ្លើងប្រើវិញ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី P668-F3 ដើម្បីឲ្យក្រុមការងារធ្វើការកែសម្រួលប្រព័ន្ធរ៉ឺលេ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតម៉ោង១និង៣០នាទីរសៀលទើបមានភ្លើងប្រើវិញ៕

មតិយោបល់