ព័ត៌មានជាតិ

តោះ ! ស្អែក​អ៊ុត​លទ្ធផល​បាក់​ឌុប​ទាំងអស់គ្នា​

​មាន​បេក្ខជន រាប់​ម៉ឺន​នាក់ កំពុង​រង់ចាំ​យ៉ាង​អន្ទះសា លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល នឹង​ប្រកាស នៅ​ថ្ងៃស្អែក សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​។​ដោយឡែក​នៅ​ខេត្ត​ផ្សេងទៀត នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ៣១ ខែ​សីហា​។​

​ជុំវិញ​នៃ​លទ្ធផល​ប្រឡង​នៅ​ស្អែក​នេះដែរ ប្រាកដជា មាន​សិស្សានុសិស្ស​ជាច្រើន ចង់​អ៊ុត​លទ្ធផល ថា​ខ្លួន ជាប់​ឬក៏​យ៉ាងណា ? ក្នុង​នោះ​ប្រាកដជា​មាន​អ្នកខ្លះ​យំ​ចំពោះ​លទ្ធផល​ចេញ​មក​ខ្លួន​ធ្លាក់ និង​អ្នកខ្លះ​យំ ព្រោះ​សប្បាយ​ឃើញ​លទ្ធផល ដោយ​ជាប់​និទ្ទេស​ល្អ លោត​ហើប​ជើង​ផុតពី​ដី ដោយ​ស្រែកថា “​ខ្ញុំ​ជាប់​ហើយ ! “​ជាក់​ជាមិនខាន ។​
​វាសនា​ល្អ ឬ​អាក្រក់ របស់​សិស្សានុសិស្ស ដែល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺ​អាស្រ័យ​លើ​លទ្ធផល​ស្អែក​នេះ ជាមួយនឹង​ការខិតខំ​សិក្សា អស់​រយៈពេល ១២ ឆ្នាំកន្លងមក ។ ម្យ៉ាងវិញទៀត យើង​មិន​ទាន់​អាច​ធ្វើការ​ទស្សន៍ទាយ​បាន​នោះ​ទេ ចំពោះ​លទ្ធផល ជាប់​ប៉ុន្មា​ភាគរយ និង​បាន​និទ្ទេស ល្អ​បំផុត​ប៉ុន្មា​ភាគរយ​នោះ​។ ដោយឡែក​លទ្ធផល ប្រឡង​កាលពី​ឆ្នាំ ២០១២ សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់​ជាង​៨៦% ក្នុងនោះ​និទ្ទេស​ល្អប្រសើរ (​និទ្ទេស​A) មាន​ចំនួន​១០៥​នាក់ និង​និទ្ទេស​ល្អ​ណាស់ (​និទ្ទេស​B) មាន​ចំនួន​៣.៥០៥​នាក់​។​
back-II
​លទ្ធផល​ស្អែក សម្រាប់​អ្នក​ដែល​មិន​ជាប់ កុំ​អស់​សង្ឈឹម ព្រោះថា នេះ​ជា​លទ្ធផល​ដែល​យើង​ធ្វើ​ខុស ដោយ​មិន​យកចិត្តទុកដាក់​ក្នុង​ការសិក្សា​ក្នុង​ពេល​កន្លងមក ។ ហេតុដូច្នេះ គួរតែ​ពិចារណា ឡើងវិញ ដោយ​ការ​ស្វ័យ​សិក្សា​បន្ត ដើម្បី​ជោគវាសនា​ទៅ​ថ្ងៃមុខ ។ ម្យ៉ាងវិញទៀត យើង​ត្រូវ​គិតថា នេះ​ជា​បទពិសោធន៍ ដែល​ខ្លួន​ឯង ធ្វើ​ខុស​សម្រាប់​ខ្លួន ឯង និង​យក​វា​មក​កែ​ខៃ ដើម្បី​ទទួលបាន​លទ្ធផល ល្អ​ប្រសើរ​នៅ​ឆ្នាំក្រោយ​។ ទោះជា​យ៉ាងណា លទ្ធផល​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​នោះទេ ថា​ជាប់​ប៉ុន្មាន ? ធ្លាក់​ប៉ុន្មាន ? តែ​ដំណឹង មក​ថា លទ្ធផល ប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​នេះ ជាប់​ច្រើន មិន​ខុស​ពី​ឆ្នាំមុន ប៉ុន្មាន​ឡើយ​។
​តោះ ! ចឹង​ស្អែក​នេះ អ៊ុត​លទ្ធផល បាក់​ឌុប ជាមួយនឹង កូន ពូ​ដំណឹង ទាំងអស់គ្នា​ណា ! ៕​

មតិយោបល់