ព័ត៌មានជាតិ

ផ្លែ​ប៉ោម ប្លូ​ប៊ឺ​ររី និង​ទំពាំង​មាន​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម​ទាប​

វេជ្ជបណ្ឌិត និង​អ្នកវិទ្យាសាស្ត្រ បាន​ប្រាប់ឱ្យដឹង​ជា​យូរ​មក​ហើយ​ក្នុងការ​ទទួលទាន​បន្លែ​ផ្លែឈើ​ជា​ប្រចាំ អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​អាច​ទប់ទល់​នឹង​ការ​កើត​នូវ​ជំងឺ​ផ្សេងៗ​បាន​។​
​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​បរិ​ភាគ​ផ្លែឈើ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ មាន​ភាព​ប្រសើរ​ជាង​ផ្លែឈើ​ដ៏ទៃទៀត​។ បើ​តាម​ការស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​សិង្ហ​បុរី បានឲ្យដឹងថា ផ្លែ​ប្លូ​ប៊ឺ​រី ផ្លែ​ទំពាំងបាយជូ និង​ផ្លែ​ប៉ោម​អាចជួយ​កាត់បន្ថយ​ហានិភ័យ ជំងឺ​ទឹកនោម​ផ្អែម​ដល់​ទៅ ២៣ % ។​
appleblueberrycake17-793910
​ការថយចុះ​នៃ​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម​នេះ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ករណី​នៃ​មនុស្ស​ជាច្រើន ដែល​បាន​បរិ​ភាគ​ផ្លែឈើ​យ៉ាង​ជា​ប្រចាំ​ហោច​ណាស់​ពីរ​ផ្លែ​ក្នុង​មួយ​សប្តាហ៍ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​បញ្ជាក់​។​
​ផ្លែឈើ​ផ្សេងទៀត​ដូចជា ផ្លែ​ប៉ែស ផ្លែ​ព្រូន ចេក​និង សណ្តែកបាយ ត្រូវបាន​រកឃើញ​ផងដែរ​ថា​មាន​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម​ទាប​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​គ្មាន​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធិភាព​ជាង ប្លូ​ប៊ី​រី ទំពាំងបាយជូ និង​ផ្លែ​ប៉ោម​ដែរ​៕

មតិយោបល់