ព័ត៌មានជាតិ

កូរ៉េខាងជើង​លុបចោល​ការអញ្ជើញ​ទស្សនកិច្ច​របស់​លោក​ប្រេសិត​ពិសេស​អាមេរិក King Robert

កូរ៉េ​ខាងជើង​បាន​លុបចោល​លិខិតអញ្ជើញ​ទស្សនកិច្ច​របស់​លោក King Robert ប្រេសិត​ពិសេស​តំណាង​ឲ្យ​សហរដ្ឋអាមេរិ​កកាល​ពី​ថ្ងៃ​សុក្រ​នេះ​ក្រោយ​ការបញ្ជាក់​ពី​គោលបំណង​នៃ​ការព្យាយាម​ស្វែងរក​ការដោះលែង​អ្នកទោស​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​កូរ៉េ​ខាងជើង​នោះ​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​គឺ​ស្ថិតនៅក្នុង​គោលបំណង​បញ្ហា​សិទ្ធិមនុស្ស​ហើយ​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​ពិភាក្សា​ជាមួយ​នឹង​កូរ៉េខាងជើង​ក្នុង​ការសុំ​ឲ្យ​ដោះលែង​បុរស​ជនជាតិ​កូរ៉េ​សញ្ជាតិ​អាមេរិក​មា្ន​ក់​ត្រូវបាន​ដោះលែង​។​

​គួរបញ្ជាក់​ថា​បុរស​សញ្ជាតិ​អាមេរិក​ដែល​ត្រូវបាន​កូរ៉េ​ដាក់ទោស​ឲ្យ​ជាប់គុក 15 ឆ្នាំ​នោះ​មាន​អាយុ 44 ឆ្នាំ​មាន​ឈ្មោះ Kenneth Bae ត្រូវ​បាន​ជាប់​ខ្លួន​នៅ​កូរ៉េ​តាំងពី​ខែ​វិច្ឆិកា​ហើយ​លោក​ត្រូវបាន​ដាក់ទោស​ឲ្យធ្វើ​ការធ្ងន់​ធ្ង​រ​ទៀតផង​៕​
KennethBaeAmericanDetained
លោក Kenneth Bae

មតិយោបល់