ព័ត៌មានជាតិ

Candy Crush មាន​អ្នកលេង​ដល់​ទៅ ១៣២,៤​លាន​នាក់​ក្នុង​១​ខែ​

​យោងតាម​របាយការណ៍​ស្រាវជ្រាវ បានឲ្យដឹងថា ហ្គេម Candy Crush Saga បាន​ក្លាយជា​ហ្គេម​ដ៏​ពេញនិយម​ជា​គេ​បំផុតនាពេល​បច្ចុប្បន្ន​នេះ​​។​

​ក្រុម​ស្រាវជ្រាវ​ទិន្នន័យ AppData បាន​បង្ហាញឲ្យឃើញថា កាលពី​ខែ​មុន មាន​អ្នកលេង​ហ្គេម Candy Crush ចំនួន ៤០​លាន​នាក់​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ ប៉ុន្តែ​នៅពេល របាយការណ៍​ចុងក្រោយ​បានបង្ហាញ​ថា ចំនួន​អ្នកលេង​ហ្គេម Candy Crush បាន​កើនឡើង ១៣២,៤​លាន​នាក់ ក្នុង​១​ថ្ងៃ ដែល​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា Candy Crush ពិតជា​ហ្គេម​មួយ​ដែល​មាន​ប្រជាប្រិយ​បំផុត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Candy Crush ជា​ហ្គេម​មួយ​ដែល​យើង​គ្រប់គ្នា​គិតថា វា​សាមញ្ញ ងាយ​ក្នុង​ការលេង ប៉ុន្តែ​ធាតុពិត​វា​បាន​បង្អប់​នូវ​ចំណុច​ពិបាកៗ​ជាច្រើន ដែល​មិន​អាច​ធ្វើឲ្យ​អ្នក​លេង​ឈាន​ដល់វ​គ្គ​ផ្ដាច់ព្រ័ត្រ​៕​

appdata

មតិយោបល់