មិនថាប្រទេសណានោះទេ បង្គន់សាធារណៈគឺមិនសូវមានខ្លិន ឬទីធ្លារស្អាតល្អនោះទេ ដោយឃើញពីភាពស្មោកគ្រោកនេះហើយ ទើបធ្វើឲ្យមនុស្សជាង៣០នាក់បានបង្កើតបានបង្កើតជាក្រុមមួយដើរសម្អាតបង្គន់សាធារណៈ។
កាលពីព្រឹកថ្ងៃអាទិត្យ មានមនុស្សចំនួន ៣៥នាក់ ដែលបង្កើតជាក្រុមមួយមានឈ្មោះថា Benjyo Soujer ក្នុងគោលបំណងដើរសម្អាតបង្គន់សាធារណៈ ដោយពួកគេប្រើប្រាស់តែដៃទទេ និងឧបករណ៍បន្ដិចបន្ថួចប៉ុណ្ណោះ។
ក្រុមនេះ បង្កើតឡើងតាមរយៈបណ្ដាញសង្គម Facebook ដោយពួកគេបានពិភាក្សាគ្នានៅលើបណ្ដាញ Facebook រួចក៏បង្កើតជាក្រុមនេះតែម្ដង។
ពួកគេបាននិយាយថា វាមិនមែនជាទង្វើមួយដែលថោកទាបនោះទេ តែវាគឺជាសកម្មភាពមួយក្នុងការជួយដល់សង្គមទៅវិញ៕

មតិយោបល់