ព័ត៌មានជាតិ

ផឹកស្រវឹង ទាញកាំបិតកាប់ប្រហារ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ព្រះវិហារ: កាលពីវេលាម៉ោង៣និង ៣០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនាមួយបានកើតឡើង ដោយការ ប្រេីកាំបិតកាប់ បង្ករបួស នៅចំណុចអូរដូនស្ងួន ស្ថិតក្នុង ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

ជនសង្ស័យឈ្មោះ ទ្បូញ ស្រេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិសន្ទុកក្នុង ឃុំ សន្ទុកក្នុង ស្រុក សន្ទុក ខេត្តកំពង់ធំ។

ចំណែក ជនរងគ្រោះឈ្មោះ អឿន ឈត់( រងរបួស) ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការកាប់គ្នានេះ បណ្តាលមកពី ផឹកស្រាស្រវឹងឈ្លោះគ្នា ។ ហើយមុខសញ្ញាសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅប៉ុស្តិ៍គូលែនត្បូងដើម្បីបន្តនិតិវិធីតាមច្បាប់៕

មតិយោបល់