ព័ត៌មានជាតិ

មាន់​ខ្នាយ​មាស និង Real Madrid បំពេញបែបបទ​លើ​កីឡាករ Gareth Bale រួចរាល់​

​ក្លិប Tottenham និង Real Madrid បានបញ្ជាក់​ថា​ពួកគេ​បានបញ្ចប់​ការទិញ​ដូរ និង​ផ្ទេរ​កីឡាករ Gareth Bale ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ ។​
​ក្លិប Madrid បាន​និយាយថា ខ្សែបម្រើ​សញ្ជាតិ​វែល រូបនេះ បាន​ចុះ​កុងត្រា ៦ ឆ្នាំ និង​ពិនិត្យ​សុខភាព​រួចរាល់​ហើយ ។​ចំណែក​តម្លៃ​ខ្លួន​វិញ គឺ ១០០ លាន​អឺរ៉ូ ( ៨៥.៣ លាន​ផោន ) ។​នេះ​បើ​តាម​សារព័ត៌មាន Skype Sport ចុះ​កាលពី​ថ្ងៃ​ទី ១ ខែ សីហា ម្សិលមិញ​។​
garethbaletottenhamcelebrate_2997049
​កីឡាក​រវ័យ ២៤ ឆ្នាំ សញ្ជាតិ​វែល នៅ​ថ្ងៃ​ចន្ទ នេះដែរ និង​ត្រូវ​ឈរ​បង្ហាញខ្លួន ជូន អ្នកគាំទ្រ ៨ ម៉ឺន​នាក់ នៅ​ពហុ​កីឡដ្ឋាន Bernabeu ។​
​កីឡាករ Bale បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ថា “​រយៈពេល ៦ ឆ្នាំ​ទៅ​ហើយ ដែល​ខ្ញុំ​សប្បាយរីករាយ​ជា​មួយ​នឹង​ក្លិប មាន់​ខ្នាយ​មាស ហើយ​ពេល​នេះ​ដែរ វា​សមល្មម​នឹង​ខ្ញុំ​ត្រូវ​និយាយ​ពាក្យ​ថា លា​ហើយ​”​។​ម្យ៉ាងវិញទៀត​យើង​មាន​ពេលវេលា ពិសេស​ជា​ច្រើន ជា​រៀងរាល់ឆ្នាំ និង ស្រលាញ់​រាល់​វិនាទី​។ កីឡាករ​រូបនេះ​បាន​បន្តថា ខ្ញុំ​អរគុណ​អ្នក​ទាំងអស់​គ្នា ទាំង​ថ្នាក់​ដឹកនាំ និង​មិត្ត​រួម​ក្រុម ជាពិសេស​នោះ​គឺ​អ្នកគាំទ្រ ហើយ​សង្ឈឹមថា អ្នកនឹង​យល់​ជាមួយនឹង​ ​ឱកាស​អាជីព​ដ៏​អស្ចារ្យ​នេះ​។ ដោយឡែក ខ្ញុំ​ក៏​មិន​សង្ឈឹមថា នៅ​ទីនោះ វា​ល្អ​គ្រប់​ពេល​នោះ​ដែរ ក្នុង​ការចាកចេញ​ពី​ក្លិប​មាន់​ខ្នាយ​មាស តែ​សង្ឈឹមថា នឹង​ក្លាយជា​អ្នកលេង​ដ៏​ល្អ នៅ​ក្នុង​អាជីព​នៅ​ទីនោះ​។​

​សម្រាប់​កីឡាករ Bale ត្រូវបាន​គេ​ដឹងថា ខណៈ​ដែល​ធ្វើ​កុងត្រា​ជាមួយនឹង មាន់​ខ្នាយ​មាស​ដំបូង ក្នុង​ទំហំ​កញ្ចប់​ថវិការ ១០ លាន​ផោន ខណៈ​ដែល​មកពី Southampton កាលពី​ឆ្នាំ ២០០៧ ។​
​បញ្ជាក់​ផង​ដែរ​ថា ក្លិប​មាន់​ខ្នាយ​មាស កាលពី​រាត្រី​យប់មិញ​នេះ ចាញ់​កាំភ្លើង​ធំ ក្នុង​លទ្ធផល 1-0 នៅ​ក្រៅ​ទឹកដី​៕

មតិយោបល់