ព័ត៌មានជាតិ

Update : រថយន្តបត់ចូលធនាគារតៃវ៉ាន់ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញ: ស្ត្រីវ័យប្រហែល៥០ឆ្នាំម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបុរសម្នាក់ទៀតរបួសស្រាល ខណះពួកគាត់ជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តតាកូម៉ាមួយគ្រឿងបើកឆ្លងផ្លូវ ជ្រុលបុកហើយបើកចូលក្នុងធានាគារតៃវ៉ាន់បាត់​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី៧​ ខែមីនា​ ឆ្នា២០១៧​ នៅចំណុចមុខធានាគារតៃវ៉ាន់​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតភូមិព្រៃស្វាយ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងរបួសធ្ងន់នោះមានឈ្មោះ ជួន សារួន អាយុប្រហែល៥០ឆ្នាំមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានត្រឹមដឹងថាពួកគាត់ជិះម៉ូតូឌុបគ្នា មកពីផ្សារបែកចានស្រុកអង្គស្នួលខេត្តកណ្តាល ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសង់កូរ៉េ​ ពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ 1BK 3398​ មួយគ្រឿងបើកបរដោយបុរសម្នាក់ដឹកស្ត្រីវ័យចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2X 8126 ធ្វើដំណើរបញ្ច្រាស់គ្នា ហើយបានបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងធានាគារតៃវ៉ាន់ក៏ជ្រុលបុកម៉ូតូបណ្តាលអោយស្ត្រីអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់ចំណែកតៃកុងម៉ូតូរងរបួសស្រាល ។ ក្រោយមករថយន្តបង្កបានបើកចូលទៅខាងក្នុង ហើយចងរថយន្តចោលម្ចាស់ចុះពីរថយន្តគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ ខណ្ឌធ្វើការវាស់វែងយកទៅរក្សារទុក រង់ចាំដោះស្រាយពេលក្រោយ ។

https://youtu.be/3zNmDLBjXZ0

មតិយោបល់