នៅក្នុងពាក់កណ្តាលខែសីហាសួនសត្វមួយដែលស្ថិតនៅក្នុងប្រទេសអង់គ្លេស បានស្វាគមន៍ចំពោះ ការចាប់កំណើតថ្មីនៃប្រេភេទកូនឆ្មារព្រៃមួយក្បាល ។ តាមសម្តីអ្នកថែរក្សាសួនសត្វបាននិយាយថា ពួកគេបានចំណាយពេលវេលាជាច្រើនដើម្បីថែរក្សារកូនឆ្មារព្រៃដ៏តូចគួរឲ្យស្រឡាញ់មួយនេះ។
ជាការពិតណាស់តាមការឲ្យដឹងពីបុគ្គលិកសួនសត្វ និយាយថាមេរបស់វាមានសុខភាពល្អធម្មតាទេ ក្រោយពីការឲ្យកំណើតកូនសត្វមួយក្បាលរួចមក ហើយគាត់បន្តទៀតថានេះជាកត្តាមួយដ៏ប្រសើរព្រោះគ្មានបញ្ហាអ្វីសម្រាប់មេ និងកូនសត្វនេះឡើយ។
តាមប្រភពដដែលបានឲ្យដឹងទៀតថាសត្វមួយប្រភេទនេះរស់នៅទ្វីបអាហ្វ្រិចកណ្តោល ភាគនិរតីប៉ែកអាស៊ី និងប្រទេឥណ្ឌា។ ពួកវាមិនទាន់ស្ថិតនៅក្នុងដំណាក់កាលផុតពូជនោះទេ ប៉ុន្តែអ្នកអភិរក្សនិយាយថាពួកវាអាចមានចំនួនថយចុះជាងឆ្នាំមុនៗ។ការបាត់បង់ទីជំរក និងការប្រម៉ាញ់ គឺជាបញ្ហាដ៏ធំដែលធ្វើ ឲ្យការមានការធ្លាក់ចុះនៃចំនួនសត្វព្រៃប្រភេទនេះយ៉ាងរហ័ស៕
មតិយោបល់