ព័ត៌មានជាតិ

បាតុភូត​ចម្លែក​សត្វ​កើត​មក​មាន​ភ្នែក​មួយ​ហើយ​ធំ​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា សត្វ​ដែល​កើត​មក​ជាមួយនឹង​ភ្នែក​មួយបែប​នេះ ដោយសារ​តែ​ហ្សែ​ន​របស់​វា​ត្រូវ​បាន​ផ្លាស់ប្តូរ​ដែល​អាច​បង្ករ​ឲ្យ​វា​ស្លាប់​មុន​ពេល​កើត​ឬ​បន្ទាប់ពី​កើត​ក្នុង​រយះពេល​ដ៏​ខ្លី​។ ក្នុងនោះ​ការផ្លាស់ប្តូ​រហ្សែ​ន​ឲ្យ​រន្ធ​ភ្នែក​មានតែ​មួយ​បែប​នេះ​ភាគច្រើន​កើត​នៅលើ ថនិកសត្វ​រួមទាំង​មនុស្ស​យើង​ផងដែរ​។ បើ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​ស្រាវជ្រាវ​បានឲ្យដឹងថា ទាំង​នេះ​បង្ក​រឡើ​ដោយសារ​ការបរាជ័យ​នៅក្នុង​ដំណើរ​នៃ​ការបង្កើត នៃ​ខួរក្បាល​ខាងមុខ ដែល​វា​មាន​តួនាទី បង្កើត​ប្រហោង ធ្មេញ រន្ធ​ច្រមុះ​និង​រន្ធ​ភ្នែក​។ មូលហេតុ​ទាំង​នេះ​កើតឡើង​ដោយសារ​តែ​ផលប៉ះពាល់ នៃ​ការ​បំពុលបិរស្ថាន​នៅលើ​ផែនដី​មាន​ភាពកើនឡើង​។ ម្យ៉ាងទៀត​វា​មិនមែន​កើត​លើ​តែ​សត្វ​នៅ​លើ​គោក​នោះទេ សូម្បី​តែ​សត្វ​នៅក្នុង​ទឹក​ក៏​មាន​ផលប៉ះពាល់​ដែរ ដោយ​អ្នក​នេសាទ​បាន​រកឃើញ​កូន​ត្រី​ឆ្លាម​មួយ​ក្បាល​មាន​ភ្នែក​មួយ​នៅក្នុង​ឆ្នេរសមុទ្រ​នៃ​រដ្ឋ California សហរដ្ឋ​អា​មេរិ​នៅក្នុង​ខែ ឧសភា ឆ្នាំ 2011 កន្លងទៅ​។ កូន​ត្រី​ឆ្លាម​នោះ​មាន​ប្រវែង 56 cm ពណ៌​ប្រផេះ ដោយ​វា​មាន​ភ្នែក​តែ​មួយ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​មុខ​របស់​វា​ដែល​មើលទៅ​ដូចជា​ក្លែងក្លាយ​។ ប៉ុន្តែ​បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​បាន​ពិនិត្យ​និង​បញ្ជាក់ថា នេះ​គឺជា​កូន​ត្រី​ឆ្លាម​ពិតប្រាកដ​មែន​។​

​ចំណែក​ឯ​ករណី​មួយទៀត​បាន​កើត​លើ​សត្វ​ពពែ​មួយ​ក្បាល​ដែល​មាន​ភ្នែក​មួយ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​។ ករណី​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ចាក់​ថា បណ្តាលមកពី​មេ​របស់​សត្វ​ពពែ​នេះ​បាន​ស៊ី​ស្មៅ​ដែល​មាន​សារធាតុពុល​ទើប​មាន​ផលប៉ះពាល់​ដល់​កូន​របស់​វា​។​​គូរ​បញ្ជាក់​ផងដែរ​ថា​ករណី​នេះ​ក៏​បាន​កើត​លើ​សត្វ​មួយចំនួន​ទៀត​ដូចជា អណ្តើក ឆ្កែ ឆ្មា កណ្តុរ មាន់ ឬ ជ្រូក ដោយសារ​តែ​ជាតិពុល​ក្នុង​បរិស្ថាន ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore178/Oneeyes1_zpsa16c5d35.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore178/Oneeyes3_zpse37461fc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore178/Oneeyes2_zpse7c20928.jpg

មតិយោបល់