ព័ត៌មានសិល្បៈ និងកម្សាន្ត

G-Dragon ចេញផ្សាយ​អាល់​ប៊ុម​ថ្មី​ឈ្មោះ​ថា ‘Coup D’etat’

​កាលពី​ពេល​ថ្មីៗ​នេះ G-Dragon បាន​ចេញផ្សាយ​អាល់​ប៊ុម​ថ្មី​ទី​ពីរ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា ‘Coup D’etat’​។​
​ការចេញផ្សាយ​អាល់​ប៊ុម​ថ្មី​នោះ​មាន​បទ​ចម្រៀង​ចំនួន ៥ បទ​ដែល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃនេះ​ហើយ​បទ​បន្តបន្ទាប់​នឹង​បង្ហាញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត​។ នៅក្នុង​បទ ‘Coup D’etat’ មាន​លក្ខណៈ​ទាក់ទាញ​អារម្មណ៍​អ្នកទស្សនា ជាមួយនឹង​ការសម្តែង​យ៉ាង​ពិសេស​របស់ G-Dragon នឹង​ម៉ូត​សក់​ថ្មី ព្រមទាំង​សម្លៀកបំពាក់​ប្លែកៗ​នៅក្នុង​ឈុត G-Dragon បាន​លាបទឹក​ថ្នាំ​ពណ៌​ខ្មៅ​ពេញ​ខ្លួន​ដែល​មើលទៅ​គួរឲ្យខ្លាច​។​
G-Dragon
​ចំណែកឯ​បទ​ចម្រៀង​ទាំង​ប្រាំ​បទ​នៅក្នុង​អាល់​ប៊ុម Coup D’etat មាន​ដូចជា​បទ​ទី ១. (‘Coup D’etat’) ២. Niliria (Feat. Missy Elliott), ៣. R.O.D. (Feat. Lydia Paek), ៤. Black (Feat. Jennie Kim), និង​ទី ៥. Who You? ឯ​បទ​ផ្សេង​ទៀត​នឹង​បង្ហាញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់