WhatsApp ត្រូវបានបណ្ដាញសង្គមយក្ស Facebook ទិញក្នុងតម្លៃកប់ពពក ១៩ពាន់លានដុល្លារអាមេរិក ព្រមជាមួយគ្នានោះក៏មានព័ត៌មានចចាមអារ៉ាមថា Google ក៏មានបំណងចង់ទិញ WhatsApp ដូចគ្នា ប៉ុន្តែត្រូវបរាជ័យ ព្រោះតម្លៃមិនដល់។

ដោយឡែកនៅពេលនេះ លោក Sundar Pichai មេធំ Android និង Chrome របស់ក្រុមហ៊ុន Google បាននិយាយវាមិនពិតនោះទេ។
លោក Pichai បានបញ្ជាក់ថា មិនដូចទៅនឹងព័ត៌មានចចាមអារ៉ាមដែលបានចុះផ្សាយនោះទេ គ្រប់យ៉ាងគឺមិនពិតឡើយ ហើយ Google ក៏មិនបានដេញថ្លៃជាមួយ Facebook ផងដែរក្នុងការទិញ WhatsApp នោះ។
គួរបញ្ជាក់ផងដែរថា WhatsApp នឹងបន្ថែមសេវាកម្ម Call នៅពេលខាងមុខនេះ បន្ទាប់ពី Facebook បានទិញយក៕
មតិយោបល់