ព័ត៌មានជាតិ

ស្តាប់​តន្ត្រី​ជួយ​ឲ្យ​បេះដូង​រឹងមាំ​

​ឥឡូវនេះ​អ្នកស្រាវជ្រាវ​អះអាង​ថា​តន្ត្រី​អាច​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។ ដូច្នេះ​ពួកគេ​បាន​ទទួលស្គាល់ថា​បេះដូង​របស់​មនុស្ស​ដែល​ស្តាប់​តន្ត្រី​គឺ​ទៀងទាត់ មាន​ភាព​ល្អប្រសើរ​ជាង​មនុស្ស​ដែល​កំរ​ចូលរួម​ក្នុង​សកម្មភាព​ស្តាប់​តន្ត្រី​។​

​បើ​តាម​អ្នកស្រាវជ្រាវ​បានឲ្យដឹងថា នៅពេលណា​ដែល​មនុស្ស​ម្នាក់​ស្តាប់​តន្ត្រី​ណា​ដែល​ពួកគេ​ចូលចិត្ត ខួរក្បាល​របស់​ពួកគេ​ពោ​ពេញ​ទៅ​ដោយ​ភាពស្ងប់ស្ងាត់​។ នេះ​ហាក់បីដូច​ជា​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បេះដូង​។​
Music-Strengthens-the-Heart-Evidence-Suggests
​លទ្ធផល​នៃ​ការពិសោធន៍​ដោយមាន​ជំនួយ​ពី​អ្នកស្មគ្រ័ចិត្ត 74 នាក់ ក្នុង​ចំណោម​ពួកគេ​ទាំងអស់​ទទួលរង​នូវ​ទុក្ខវេទនា​ជាមួយនឹង​ជំងឺ​បេះដូង​ត្រូវ​បាន​លេចឡើង​។​
​អ្នកស្មគ្រ័ចិត្ត​ត្រូវបាន​គេ​ចែក​ជា​បី​ក្រុម ដោយ ក្រុម​ទី​មួយ​ត្រូវបាន​គេ​វិភាគ​ទៅ​លើ​ការ​ហាត់ប្រាណ ក្រុម​ទី​ពីរ​ត្រូវបាន​គេ​វិភាគ​ទៅលើ​ការ​ស្តាប់​តន្ត្រី​ជាប្រចាំ និង​ក្រុម​ទី​បី​ត្រូវ​បាន​គេ​វិភាគ​ទៅ​លើ​ការ​ស្តាប់​តន្ត្រី​ជា​លក្ខណៈ​ធម្មតា​។​

​បន្ទាប់​ពី​រយៈពេល​បី​សប្តាហ៍​មក អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការវាយតម្លៃ​លក្ខណ្ឌ​សុខភាព​ជា​រួម​មួយ​។​​ដូចដែល​យើង​បាន​រំពឹងទុក​ថា​មនុស្ស​ពីរ​ក្រុម​ដំបូង គឺ​ក្រុម​ដែល​បានធ្វើការ​ស្តាប់​តន្ត្រី​ជាប្រចាំ បានបង្ហាញ​សញ្ញា​ថា ពួកគេ​មាន​អារម្មណ៍ល្អ​ជាង​មុន​ទាំងអស់​។ ដូច្នេះ​ហើយ​ចំពោះ​ក្រុម​ដែល​គ្រាន់​តែ​ស្តាប់​តន្ត្រី​ធម្មតា​មិន​មាន​ការប្រែប្រួល​នោះទេ​។​

​ការប្រៀបធៀប​ជា​លើកដំបូង​រវាង​ក្រុម​ទី​មួយ និង​ក្រុម​ទី​ពីរ​ទទួលបាន 29 ភាគរយ និង 39 ភាគរយ គឺ​មាន​សមត្ថភាព​កើនឡើង​រៀងៗ​ខ្លួន​។ ហេតុដូចនេះ​ក្រុម​ដែល​ទទួល​បាន​ប្រយាជន៍​ច្រើន​ជាងគេ​គឺ​ក្រុម​ទី​ពីរ ដែល​មាន​ការ​ស្តាប់​តន្ត្រី​ជាប្រចាំ​៕

មតិយោបល់