កាលពីថ្ងៃពុធ អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល បាននិយាយថា ទម្រង់ថ្មីនៃមេរោគកូរ៉ូណាវីរុសទំនងជានឹងលេចចេញបន្ថែមទៀតនៅមុនពេលដែលពិភពលោកត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែលលោកស្រីបានអំពាវនាវឱ្យមានការបើកឡើងវិញដោយប្រុងប្រយ័ត្នខ្ពស់។ នៅពេលដែលត្រូវបានសភាសួរថា តើនៅពេលណាទើបការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ នឹងត្រូវបានលុបចោលនោះ លោកស្រី មឺកែល បាននិយាយថា «ទម្រង់ផ្សេងៗនៃវីរុសអាចលេចឡើង ហើយយើងត្រូវរំពឹងថារឿងនេះអាចកើតឡើងជានិច្ចដរាបណាពិភពលោកមិនទាន់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ»។ លោកស្រី មឺកែល បាននិយាយថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសអាល្លឺម៉ង់នឹងមានស្ថានភាពល្អប្រសើរនៅក្នុងរដូវក្តៅ…
មតិយោបល់