កំពង់ឆ្នាំងៈ មុននេះបន្តិចនៅម៉ោងជាង១០ មានសេចក្ដីរាយការណ៍មកថា រោងចក្រ M V ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានបាក់ពិដានសង្កត់កម្មករជាច្រើននាក់របួស ហើយពេលនេះកម្មករត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ ប្រាក់ វុទ្ធី និងលោក ឆាយ ចាន់រ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង មិនទាន់ជ្រាបពីករណីបាក់ពិដានរោងចក្រ M V នេះនៅឡើយទេ ដោយលោកបញ្ជាក់ប្រាប់សារព័ត៌មាន Post News ចាំមើលសមត្ថកិច្ចឆែកមើលសិន៕
មតិយោបល់