ព័ត៌មានជាតិ

កប៉ាល់​ដឹក​ជញ្ជូន​យន្តហោះ​ចម្បាំង​របស់​អាមេរិក​កំពុង​រំកិល​ខ្លួន​ទៅ​កាន់​សមុទ្រ​ក្រហម​

​មន្ត្រី​ការពារជាតិ​របស់​អាមេរិក​មួយរូប​បាន​និយាយ​ប្រាប់​ថា​កប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​ប្រភេទ USS Nimitz រួមជាមួយ​នឹង​កប៉ាល់​ដទៃ​បួន​ទៀត​ដែល​បាន​ធ្វើដំណើរ​ចេញ​ឆ្ពោះទៅ​កាន់​សមុទ្រ​ក្រហម​។​គេ​ជឿជាក់ថា​ការបញ្ជូន​កប៉ាល់​ដឹក​ជញ្ជូន​ទៅ​លើក​នេះ​គឺ​ស្ថិតនៅក្នុង​ភាព​ប្រុងប្រយ័ត្ន​បំផុត​ក្នុង​ការត្រៀមខ្លួន​រួចជាស្រេច​នៅក្នុង​ការវាយប្រហារ​ស៊ី​រី​។​

​កប៉ាល់ Nimitz ដែល​ដើរ​ដោយ​កម្លាំង​ថាមពលនុយក្លេអ៊ែរ​និង​អម​ជាមួយនឹង​នាវាចម្បាំង​ផង​នោះ​មិនទាន់​បាន​ទទួលបញ្ជា​ណាមួយ​នៅឡើយ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​សមុទ្រ Mediterranean ដែល​ជា​សមុទ្រ​ជាប់​នឹង​ព្រំដែន​ស៊ី​រី​នោះ​។​កង​ទាហាន​អាមេរិក​បាន​បញ្ចេញ​វត្តមាន​របស់​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ទ្វេរ​ដង​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​នៅពេល​ដែល​កប៉ាល់​ប្រយុទ្ធ​ដែល​មាន​រហ័ស​នាម Destroyer ដែល​ធ្លាប់​ដែល​ឈរជើង​តែ​ពីរ​គ្រឿង​មកបី​គ្រឿង​។​ក្នុងនោះដែរ Destoyers អាច​មាន​សមត្ថភាព​ក្នុង​ការផ្ទុក​គ្រាប់​មី​ស៊ី​ល​ប្រភេទ Tomahawk ដល់​ទៅ 200 គ្រាប់​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore185/Syria1_zps61b2f080.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore185/Syria4_zpsc4b60814.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore185/Syria3_zps4ac8a36c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore185/Syria2_zps297a77b2.jpg

មតិយោបល់