និយាយដល់នារីដែលមានសម្រស់ស្រស់ស្អាត អ្នកណាៗក៏ចូលចិត្តដែរ ប៉ុន្តែបុរសក៏ត្រូវយកចិត្តទុកដាក់ទៅលើរាងកាយរបស់ខ្លួនផងដែរ ជាងនេះទៅទៀតអ្នកពិតជាចង់បាននូវរាងដ៏គួរឲ្យទាក់ទាញ និងផ្ទៃមុខពោរពេញទៅដោយមន្តស្នេហ៍មែនដែរឬទេ? ប្រសិនបើដូច្នោះមែនសូមធ្វើតាចំណុចទាំង ៥ ដែលបង្ហាញដូចខាងក្រោម៖
១. ម៉ាស
ម៉ាសសម្រាប់បិទលើមុខ គឺជាអាថ៌កំបាំងល្អបំផុតព្រោះវាអាចជួយឲ្យស្បែករបស់អ្នកភ្លឺរលោងដូចធម្មជាតិ។ អ្នកអាចបិទម៉ាសពីរទៅបីដងក្នុងមួយសប្តាហ៍ ដើម្បីសម្អាត និងការថែរបំប៉នស្បែក។
២. ការប្រើជែល
ការប្រើជែលមិនត្រឹមតែធ្វើឲ្យស្បែករបស់អ្នករលោងស្អាតប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការអស់សំណើមនៃស្បែកថែមទៀត។
៣. សំណើម
ការត្រដុសស្បែកដោយប្រើវត្ថុរឹង យូរៗទៅអាចធ្វើឲ្យអ្នកមើលទៅមិនសូវមានភាពទាក់ទាញ និងឆាបចាស់។ ដូច្នេះនៅលើផ្ទៃមុខ និងរាងកាយគឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់សំណើមឲ្យបានគ្រប់គ្រាន់។
៤ . ព្យាបាលដោយការម៉ាស្សា
ការព្យាបាលដោយការម៉ាស្សា ធ្វើឲ្យរាងកាយរបស់អ្នកបានសម្រាកគឺជាវិធីដ៏ឆ្លាតវៃ ដើម្បីបន្ធូរអារម្មណ៍ និងសម្រស់នៃស្បែក។ អ្នកនឹងជៀសវាងបញ្ហាជាមួយបញ្ហាអាចម៌រុយ និងភាពគគ្រើមនៃស្បែក។
៥. ការហាត់ប្រាណ
នេះគឺជារឿងដ៏សំខាន់បំផុត ដែលអាចធ្វើឲ្យរាងកាយរបស់អ្នកមានភាពទាក់ទាញ ហើយមានសុខភាពល្អថែមទៀត។ អ្នកគួរតែលេងកីឡាឲ្យបានទៀតទាត់ដើម្បីដុតបំផ្លាញជាតិខ្លាញ់ និងមានសាច់ដុំ។
សូមរក្សាទម្លាប់នេះឲ្យបានជាប់លាប់ដើម្បីទទួលបានរាងការដ៏ស្រស់ស្អាតបំផុត៕
ព័ត៌មានជាតិ
មតិយោបល់