ព័ត៌មានជាតិ

ក្រពើ​យក្ស​ថ្មី​ទើប​នឹង​ចាប់​បាន​នៅ​សហរដ្ឋអាមេរិក​

ថ្មីៗ​នេះ ក្រុម​អ្នក​ក្លាយ ៦​នាក់​ចាប់​បាន​ក្រពើ​យក្ស​មួយ ដែល​មាន​ទម្ងន់ ៣២៨​គីឡូក្រាម និង​មាន​ប្រវែង ៣​ម៉ែត្រ នៅក្នុង​ទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។​

​ក្រុម​មនុស្ស​ចំនួន ៦​នាក់ ដែល​មាន​ស្រី ២​នាក់ និង​ប្រុស ៤​នាក់ បាន​ចំណាយពេល ៦​ម៉ោង​ក្នុង​ការចាប់​ក្រពើ​យក្ស​មួយ​នេះ​។ អ្នកស្រី Beth Tammell ជា​សមាជិក​ម្នាក់​ក្នុងចំណោម​ទាំង ៦​នាក់ បាន​និយាយថា គាត់​បាន​ឃើញ​ក្រពើ​នៅក្នុង​ទឹក ដែល​មើលទៅ​ហាក់ដូចជា​បិសាច​សមុទ្រ​ដែល​មនុស្ស​គេ​តែងតែ​និយាយ​តៗ​គ្នា​៕

crocodile

មតិយោបល់