ព័ត៌មានជាតិ

Mark Zuckerberg ក្លាយ​ជា​កំពូល​មហាសេដ្ឋី​លំដាប់​ទី​១៤ របស់​ពិភពលោក​

​អាមេរិក​៖ ស្ថិតនៅ​ក្នុង​លេខ​រៀង​ជា​កំពូល​មហាសេដ្ឋី​វ័យក្មេង​លោក Mark Zuckerberg នៅថ្ងៃនេះ បាន​ក្លាយជា​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៤​។​
​នៅថ្ងៃនេះ ភាគហ៊ុន​របស់ Facebook បាន​កើនឡើង ០,៨​ភាគរយ ស្មើនឹង ២៦៨,៥​លាន​ដុល្លារ​អាមេរិក បាន​ជំរុញ​ឲ្យ​លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook ក្លាយ​ជា​កំពូល​មហាសេដ្ឋី​កំដាប់​ពិភពលោក​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៤ ជាមួយនឹង​ទ្រព្យសម្បតិ្ត ៣៣​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​នៅ​បន្ទាប់ពី​លោក Michael Bloomberg ស្ថាបនិក​ទូរទស្សន៍ Bloomberg​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Bill Gates នៅ​តែ​រក្សា​បាន​តំណែង​កំពូល​មហាសេដ្ឋី​ដែលមាន​លុយ​ច្រើនជាងគេ​ដដែល ជាមួយនឹង​ទឹកប្រាក់​ជាង ៨២​ពាន់​លាន​ដុល្លារ​អាមេរិក​៕​
mark-zuckerberg-facebook

មតិយោបល់