វិធីខាងក្រោមនេះនឹងអាចជួយអ្នកធ្វើឲ្យមានការរីកចម្រើនលើជីវិតក្នុងការរួមភេទ។
១. ម្ញិកម្ញ៉ក់
ការធ្វើចរិកម្ញិកម្ញ៉ក់ ឬក៏ការនិយាយធ្វើឲ្យគាត់រសើប ដើម្បីឲ្យដឹងថាគាត់អាច ឬមិនអាច។ មិនចាំបាច់និយាយពាក្យអាក្រក់នោះទេ ជាធម្មតាត្រូវនិយាយអំពីរឿងកំប្លែង តែមិនទាក់ទងនឹងរឿងសិចទេ។ បន្ទាប់ពីភាពស្មុគស្មាគនេះកន្លងផុតទៅនឹងទទួលបានជោគជ័យ។
២. ការស្ទាប់អង្អែលរយៈពេលយូរ
ជាធម្មតាការប៉ះពាល់គ្នាទៅវិញទៅមកធ្វើឲ្យមានភាពស្និតស្នាល ចុះទម្រាំតែការស្ទាបអង្អែលយូរៗទៅច្បាស់ជាមានអារម្មណ៍មិនខាន នៅពេលនោះអ្នកក៏អាចចាប់ផ្តើមបានដែរ។
៣. ការបរិភាគបែបសិល្បៈ
ការបរិភាគក៏ជាវិធីមួយដែលអាចដាស់អារម្មណ៍របស់អ្នកក្រឺតផងដែរ។ ការជញ្ជក់ស្ករគ្រាប់ ស្ត្រប៊ឺរី សូកូឡា ឬក៏ប៊ឺរដែលនៅលើដៃ ឬនៅលើមាត់ពេលកំពុងបរិភាគអាចធ្វើឲ្យគាត់មានការចាប់អារម្មណ៍។
៤. ពាក្យថាលាហើយ
គ្រប់ពេលដែលអ្នកនិយាយថាលាហើយ គឺគ្រាន់តែបញ្ជាក់ពីអារម្មណ៍របស់អ្នកដែលមិនចង់ឃ្លាតឡើយគ្រប់ពេលទាំងអស់។ ឱបគាត់ឲ្យយូរ ឬក៏សម្លឹងមើលភ្នែកឲ្យចំ ប្រសិនបើអ្នកចង់និយាយអ្វីមួយ។ ពេលនោះគាត់នឹងមានអារម្មណ៍ក្តុកក្តួលផង និងរីករាយផង សម្រាប់ទង្វើរបស់អ្នក។
៥. អក្សរ
អក្សរគឺជាមធ្យាបាយមួយក៏ល្អក្នុងការបង្កើតនៃសេចក្តីស្រឡាញ់។ ការផ្ញើរសារជាអក្សរជាគំនិតមួយដ៏ល្អសម្រាប់អ្នកណាដែលមានភាពខ្មាស់អៀនច្រើន។
៦. ការមើល
ការសម្លឹងភ្នែកទល់ភ្នែករវាងមនុស្សពីនាក់ អាចបង្កើតអារម្មណ៍ដែលមិនអាចពិពណ៌នាបាន។ ដើម្បីដឹងពីការមើលនេះថាពិតជាមានភាពទាក់ទាញប៉ុនណា អ្នកអាចរងចាំពេលដែលនៅតែពីរនាក់ដៃគូររបស់អ្នក៕
មតិយោបល់