ព័ត៌មានជាតិ

ជនបរទេសបើករថយន្តលឿន ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ នាពាក់កណ្តាលអធ្រាត្រជិតឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ជ្រុលចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AJ-0562 បើកបរដោយបុរសម្នាក់ ជាជនបរទេស មានអ្នករួមដំណើរជាមួយបុរសម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវ បេតុង មានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ ពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវកោង ខ្វះការប្រុងប្រយ័ត្នបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកទម្លុះទ្វារកញ្ចក់ផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតរួមទាំងសម្ភារ:មួយចំនួននៅក្នុងផ្ទះ ។ រីឯរថយន្តបង្កហេតុនោះវិញ បានខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយបានរងរបួសធ្ងន់អ្នកបើកបរ និងអ្នករួមដំណើរជាមួយ ត្រូវបានដឹកយកទៅសង្រ្គោះ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនគបរបាលផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដើម្បីពិនិត្យមើល ហើយបានធ្វើកំណាត់ហេតុ យករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយ ទៅតាមនីតិវិធី ៕

មតិយោបល់