ការលក់រថយន្តថ្មីនៅក្នុងប្រទេសញ៉ូហ្សេឡែននៅតែខ្ពស់ដដែលកាលពីចុងខែមុននេះ ដែលតួលេខនេះត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រអស់រយៈពេល ៣ទសវត្ស។ នេះបើយោងតាមសមាគមឧស្សាហ៍កម្មរថយន្តបានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារ។
កាលពីខែសីហា កន្លងទៅ មានរថយន្តថ្មីចំនួន ៩.៤៣០គ្រឿង ត្រូវបានលក់នៅក្នុងប្រទេស ដែលធ្វើឲ្យចំនួនតួលេខសរុបប្រចាំឆ្នាំកើនឡើងដល់ ៧៣.២៧៩គ្រឿង។ នេះបើយោងតាមសម្ដីរបស់លោក David Crawford នាយកប្រតិបត្តិសមាគមឧស្សាហកម្មរថយន្ត។
លោក David Crawford បានបន្ដទៀតថា នៅក្នុងឆ្នាំនេះ ចំនួនរថយន្តថ្មីដែលត្រូវបានលក់ កើនឡើង ១០,៧ភាគរយ បើធៀបនឹងឆ្នាំ ២០១២ ហើយតួលេខនេះបានកើនឡើងតាំងពីឆ្នាំ ១៩៨០មកម្ល៉េះ។
គួរបញ្ជាក់ផងដែរថា រថយន្តដែលលក់ដាច់ជាងគេនៅក្នុងប្រទេសនេះគឺជារថយន្តរបស់ក្រុមហ៊ុន Toyota ដែលក្ដោបទីផ្សារបាន ១៩,៣ភាគរយ ចំណែក Ford បាន ១០,៩ភាគរយ និង Holden បាន ១០,២ភាគរយ៕
មតិយោបល់