ធនាគារពិភពលោក( កាលពីថ្ងៃពុធ ម្សិលមិញនេះ បានផ្ដល់ជំនូយឥតសំណងចំនួន ៥០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងនិរន្តរភាពសារពើពន្ធ។
ទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងផ្ដល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងនិរន្តរភាពសារពើពន្ធ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធទី០៤ខែកញ្ញា រវាងក្រសួងហិរញ្ញវត្ថុ និងធនាគារពិភពលោក។ ជំនួយនេះ ត្រូវបានផ្ដល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) និងការផ្ដល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក។ នេះបើយោងតាមសេចក្ដីថ្លែងការរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាហ្វហ្គានីស្ថាន។
រដ្ឋមន្ត្រីហិរញ្ញាវត្ថុអាហ្វហ្គានីស្ថាន ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានសហការជាដៃគូ និងបន្ដការខិតខំប្រឹងប្រែងដល់ប្រទេសអាហ្វហ្គានីស្ថាន។
“ការអភិវឌ្ឍនិងការអនុវត្តកំណែទម្រង់គោលនយោបាយគឺមានសារៈសំខាន់សម្រាប់ការទាក់ទាញការវិនិយោគលើគ្រប់វិស័យជាពិសេសអ្នកដែលមានសក្តានុពលកំណើនខ្ពស់ “ នេះបើយោងតាមសម្ដីរបស់លោក Bob Sau នាយកធនាគារពិភពលោក ប្រចាំការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
មតិយោបល់