ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងរៀបព្រឹត្តិការណ៍ផ្សេងមួយទៀតនៅក្នុងប្រទេសចិន ជាប្រព្រឹត្តិការណ៍ពិសេសមួយ នៅថ្ងៃទី១១ខែកញ្ញា ដើម្បីបង្ហាញនូវ iPhone ជំនាន់ថ្មី បន្ទាប់ពីប្រកាសបង្ហាញនៅអាមេរិករួច។
នៅមុននេះ ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញឲ្យចូលរួមនូវព្រឹត្តិការណ៍បង្ហាញ iPhone ជំនាន់ថ្មីនៅសហរដ្ឋអាមេរិក ប៉ុន្តែមិននឹកស្មានថា Apple រៀបចំព្រឹត្តិការណ៍ដូចគ្នានោះនៅចិនដែលសោះ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ធ្លាប់បាននិយាយថា ចិនជាទីផ្សារធំលំដាប់ទី២របស់ខ្លួនបន្ទាប់ពីសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ Apple បានបង្កើតទំនាក់ទំនងល្អមួយជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទធំជាងគេនៅក្នុងប្រទេសចិន និងនៅជុំវិញពិភពលោកគឺ China Mobile ក្នុងការសហការគ្នាលក់ iPhone ជំនាន់ថ្មី។
គួរបញ្ជាក់ផងដែរថា នៅមុននេះ មានពាក្យចចាមអារ៉ាមមួយថា iPhone 5C ដែលត្រូវបានគេរំពឹងទុកថាជា iPhone តម្លៃថោក នឹងជួយជំរុញឲ្យទីផ្សារស្មាតហ្វូន Apple នៅចិនកើនឡើងវិញ មិនត្រឹមតែប៉ុណ្ណោះគឺអាចនឹងយលឈ្នះទីផ្សាររបស់ក្រុមហ៊ុនក្នុងស្រុកថែមទៀតផង។
តើក្រុមហ៊ុន Apple ពិតជាមាន iPhone 5C សម្រាប់ទីផ្សារប្រទេសចិនមែន ឬយ៉ាងណា? យើងនឹងមកជួបគ្នាវិញនៅថ្ងៃទី១០ និង ១១ខែកញ្ញានេះទាំងអស់គ្នា។ កុំភ្លេចណា ដំណឹង នឹងធ្វើការផ្សារផ្ទាល់នូវព្រឹត្តិការណ៍បង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី១០ខែកញ្ញា សប្ដាហ៍ក្រោយ៕
https://i1272.photobucket.com/albums/y389/domneng/apple-china_zpsbb514574.png
មតិយោបល់