ព័ត៌មានជាតិ

ពេជ្រ ១១៨​កា​រ៉ា​ត​នឹងដាក់​ដេញថ្លៃ​នៅ​ហុងកុង​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​

​ពេជ្រ​ទំហំ ១១៨​កា​រ៉ា​ត នឹង​ត្រូវ​ដាក់​ដេញថ្លៃ​នៅក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន ដោយ​ក្រុមហ៊ុន​ញ៉ូវ​យ៉​កមួយ​។​

118carat-1

​ក្រុមហ៊ុន Sotheby បាន​ហៅ​ពេជ្រ​នេះ​ថា ជា​ពេជ្រ​ដ៏​អស្ចារ្យ​មួយ កម្រ​នឹង​បាន​ប្រទះឃើញ ដោយ​វា​មាន​ទំហំ​ប៉ុន​ស៊ុត​បក្សី ហើយ​នឹង​ត្រូវ​ដាក់​ដេញថ្លៃ​នៅក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន នា​ខែ​តុលា ឆ្នាំ ២០១៣ ខាង​មុននេះ ដែល​តាម​ការប៉ាន់ប្រមាណ អាច​លក់​បាន​ក្នុងតម្លៃ​ចន្លោះ​ពី ២៨​ទៅ​៣៥​លាន​ដុល្លារ​អាមេរិក​។​

​ពេជ្រ​ទំហំ ១១៨​កា​រ៉ា​ត ត្រូវបាន​គេ​រកឃើញ​នៅ​អណ្តូងរ៉ែ​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​២០១១ ជា​ត្បូងថ្ម​មិនទាន់​ច្នៃ ទម្ងន់ ២៩៩​កា​រ៉ា​ត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ពេជ្រ​ដែល​ថ្លៃ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក មាន​ទម្ងន់ ១០១​កា​រ៉ា​ត ថ្លៃ ២៦,៧​លាន​ដុល្លារ​អាមេរិក ជា​ពេជ្រ​មួយ​ដែល​មាន​រាង​ដូច​ផ្លែ​ស៊េរី ដែល​ត្រូវបាន​គេ​ដាក់​លក់​នៅ​ក្នុង​ទីក្រុង Geneva កាលពី​ឆ្នាំ​កន្លងទៅ​៕

118carat-2

ប្រភព៖ news.com.au

មតិយោបល់