ព័ត៌មានជាតិ

តើ​យើង​គួរ​ធ្វើ​ដូចម្ដេច ដើម្បី​ធ្វើឱ្យ​រឿង​គ្រែ​ខ្នើយ​កាន់តែ​មាន​លក្ខណៈ ប្រសើរឡើង​?

សំណួរ​៖ ” នាង​ខ្ញុំ​ពិតជា​ទាក់ទាញ​ពី​ប្រុស​ស្នេហ៍​ខ្លាំងណាស់ ហើយ​យើង​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន ដ៏​ព្រឺព្រួច និង​ស្រើបស្រាល ប៉ុន្ដែ​រឿង​ភេទ​សម្ព័ន្ធ​វិញ ក៏​ចម្លែក​ដែរ​។ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច ដើម្បី​ធ្វើឱ្យ​រឿង​គ្រែ​ខ្នើយ​កាន់តែ​មាន​លក្ខណៈ ប្រសើរឡើង “?

​ចម្លើយ​៖ ប្រាប់​ប្រុស​ស្នេហ៍​ថា អ្នក​ចង់​ទទួល​ភាពស្រណុកសុខស្រួល​ផង និង​ចង់​ផ្ដល់​ឱ្យ​គេ​សុខ​ស្រួល​ផង​។ ប្រាប់​ឱ្យ​គេ​ដឹងថា អ្នក​នឹង​ផ្ដល់​សេចក្ដីសុខ​ឱ្យគេ​មុន ហើយ​គេ​នឹង​ព្រម​ទទួលយក​ការផ្ដល់​សេចក្ដីសុខ​នោះ ដោយ​ក្ដី​រីករាយ​។

​ចូរ​អ្នក​អាច​ចាប់ផ្ដើម ដោយ​ការធ្វើ​ម៉ាស្សា​ធម្មតា​មួយៗ​។ បន្ទាប់មក អ្នក​ត្រូវ​បបោស​អង្ហែល ដូចជា​លិទ្ធ ឬ​ថើប​ជញ្ជក់​ទូទាំង​រាងកាយ​គេ រួច​រំកិល​ទៅរក​ការ​បោស​អង្អែល ដោយ​ប្រើ​មាត់ ឬ​ដៃ​នៅត្រង់​ប្រដាប់ភេទ​។ នេះ​ជា​ឱកាស​ផ្ដល់​សេចក្ដីសុខ​ស្រួល​ដល់​គេ និង​ជា​វិធីសាស្ដ្រ ដែល​អ្នក​ចង់​ទទួល​បាន​ការ​តបស្នង ដូចគ្នា​នេះ​ដែរ​ពី​ដៃគូ ឬ​ត្រូវ​ឱ្យ​គេ​តបស្នង​ដល់​អ្នក ដើម្បី​ទទួលបាន​សេចក្ដីសុខ​ដូច​គេ​ដែរ​។

អ្នក​ក៏ត្រូវ​ប្រាប់​ឱ្យ​គេ​ដឹងថា អ្នក​ពិតជា​ចូលចិត្ដ​ចំពោះ​ទង្វើ ដែល​គេ​ប្រព្រឹត្ដ​ដាក់​អ្នកវិញ ខ្លាំងណាស់​។ នៅ​ពេល​អ្នក​ដល់​វេន​ទទួលបាន​សេចក្ដីសុខ​ម្ដង គេ​ក៏​នឹង​អនុវត្ដ​តាម​អ្វី ដែល​អ្នក​បាន​ប្រព្រឹត្ដ​ចំពោះគេ​។ នៅពេល​គេ​តបស្នង​ចំ​ចំណុច ដែល​អ្នក​ចង់​បាន​ហើយ ត្រូវ​ប្រាប់​ឱ្យ​គេ​ដឹង​ពី​សេចក្ដី​ពេញចិត្ដ​របស់​អ្នក ហើយ​អ្នក​ក៏​ត្រូវ​ប្រាប់​គេ​ផង​ដែរ ប្រសិនបើ​គេ​មិន​បាន​បំពេញ​តាម​ចំណុច ដែល​អ្នក​ចង់​បាន​។

គួរបញ្ជាក់​ថា ការ​អនុវត្ដ​បែបនេះ នឹង​ធ្វើឱ្យ​អ្នក និង​ប្រុស​ស្នេហ៍​កាន់តែ​អាច​សិក្សា​ពី​រាងកាយ​របស់​អ្នក និង​គេ ហើយក៏​អាច​សិក្សា​ស្វែងយល់ អំពី​ចំណង់​ប្រាថ្នា ដ៏​ស្រៀវ​ស្រើប​បំផុត ដែល​ទាំង​ពីរ​នាក់​ចង់​បាន​៕

Sex
ចុចទីនេះមើលប្រភពដើម​

មតិយោបល់