ព័ត៌មានជាតិ

ក្រុម​អ្នក​បង្កើត​ច្បាប់​នៅ​បារាំង​កំពុង​ធ្វើ​ការពិភាក្សា​គ្នា​លើ​ការសម្រេចចិត្ត​ជួយ​អាមេរិក​វាយ​ស៊ី​រី​ឬ​យ៉ាងណា ?

​នៅក្នុង​កិច្ចប្រជុំ​គ្នា​មួយ​ជាមួយ​ក្រុម​អ្នកបង្កើត​ច្បាប់​នៅក្នុង​សភាជាតិ​បារាំង​បាន​ចាប់ផ្តើម​ធ្វើ​ដោយ​មាន​ការបើក​កិច្ចប្រជុំ​ពិភាក្សា​ដោយ​លោកនាយក​រដ្ឋមន្ត្រី Jean-Marc Ayrault ។​
​លោក​បាន​ផ្តើម​ដោយ​ការ​និយាយថា​បារាំង​នឹង​ចូលរួម​ករណី​លើ​ការប្រើប្រាស់​កម្លាំង​ទ័ព​នៅ​ស៊ី​រី​តែ​គឺ​មិនមែន​តែ​ម្នាក់​ឯង​នោះ​ទេ​។​លោក​និយាយថា​សំណួរ​ដែល​ថា​តើ​បារាំង​នឹង​ចូលរួម​ក្នង​ការវាយប្រហារ​ទៅលើ​ស៊ី​រី​ក្នុង​ការបណ្តេញ​ចេញ​នូវ​រដ្ឋាភិបាល​សព្វថ្ងៃ​នោះ​គឺ​នៅតែ​ពិបាក​ឆ្លើយ​តែ​លោក​ថា​ប្រសិនបើ​អាច​ក៏​បារាំង​ចាំបាច់​ត្រូវការ​ដៃគូ​ជាច្រើន​ទៀត​ហើយ​ប្រាកដ​ណាស់​ទី​មួយ​គឺ​អាមេរិក​។​នៅ​មាន​ដៃគូ​ជំនួយ​ជាច្រើន​ទៀត​ដែល​ពួក​យើង​ត្រូវការ​គេ​ដូច​ជា​សហគមន៍​អ៊ឺរ៉ុប​ប្រទេស​មជ្ឈឹម​បូព៌ា​ក៏ដូចជា​ក្រុម​ប្រទេស​អារ៉ាប់​ផងដែរ​។​
APTOPIX France Syria
​គួរ​បញ្ជាក់​ផង​ដែរ​ថា​សំឡេង​ប្រឆាំង​ទៅ​នឹង​ការចូលរួម​លើ​ការប្រយុទ្ធ​ជាមួយ​ស៊ី​រី​មិនសូវ​ជា​មាន​ខ្លាំង​ប៉ុន្មាន​ទេ​នៅ​បារាំង​ហើយ​ប៉ុន្តែ​ពួកគេ​ភាគច្រើន​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​មុននឹង​ធ្វើ​ការសម្រេចចិត្ត​នេះ​៕​

មតិយោបល់