ព័ត៌មានជាតិ

Apple Watch មាន​តម្លៃ​ដើម​តែ​ជាង $៨៣​ដុល្លារ ប៉ុណ្ណោះ​

​ខណ:​ដែល Apple Watch បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា និង​ពុំ​មាន​បញ្ជាក់​តម្លៃ​ច្បាស់លាស់​នោះ នៅពេលនេះ ដំណឹង សូម​បង្ហាញ​អំពី​តម្លៃ​ដើម​របស់ Apple Watch ថា វា​ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​តម្លៃ​ដើម​ប៉ុន្មាន​?
​យោង​តាម​ការចុះផ្សាយរ​បស់ CNN Money បានឲ្យដឹងថា Apple Watch Sport ត្រូវបាន​ដាក់​លក់​នៅលើ​ទីផ្សារ​ទូទៅ​ក្នុង​តម្លៃ​ប្រមាណ​ជា ៣៥០​ដុល្លារ​អាមេរិក តើ​លោកអ្នក​ចង់​ដឹង​តម្លៃ​ដើម​របស់​វា​ទេ​?
​ស្ថាប័ន​ស្រាវជ្រាវ និង​វិភាគ IHS បាន​បង្ហាញ​ឲ្យដឹងថា Apple Watch Sport ត្រូវបាន​ផលិតឡើង​ក្នុង​តម្លៃ​ដើម​ត្រឹមតែ ៨៣,៧០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដោយ​ស្ថាប័ន​មួយ​នេះ បាន​ធ្វើ​ការវាយតម្លៃ​ទៅលើ​អេក្រង់ ថ្ម រួម​នឹង​វត្ថុធាតុដើម​ផ្សេងៗ បន្ទាប់មក​បានច្រ​បាញ់​បញ្ចូលគ្នា និង​បាន​រកឃើញថា វា​មាន​តម្លៃ​ដើម​ត្រឹមតែ​ជាង ៨៣​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕​
apple-event-0909-28

មតិយោបល់