ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះប៉ុន្មាននាទីថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៦ (GS6-F12) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន៖ ទី១ ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង ទី២ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី៣ ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន២ ទី៣សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី៤ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មូលហេតុ ត្រូវអគ្គិសនីបញ្ជាក់ថា បណ្តាលមកពីដាច់ហ្វុយស៊ីបត្រង់ស្វូរ បញ្ជូន(SVR)មួយគ្រាប់ ហើយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២នាទីថ្ងៃត្រង់៕
មតិយោបល់