ព័ត៌មានជាតិ

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់ ដោយសារ​តែ​វក់​នឹង​ការលេង​ហ្គេម​

​តៃប៉ិ​៖ បុរស​ជនជាតិ​ចិន វ័យ ៣២​ឆ្នាំ​ម្នាក់ បាន​ស្លាប់ ដោយសារ​តែ​លេង​ហ្គេម​អស់​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា នៅក្នុង​ហាង​អ៊ី​ធើ​ណែ​ត​កាហ្វេ ដោយ​មិន​បាន​សម្រាក នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​នៅ​ថ្ងៃ​សៅរ៍​ទី​១៧​ខែ​មករា ឆ្នាំ ២០១៥​។​
Game
​គ្រួសារ​អ្នកស្លាប់​បាន​ប្រាប់ថា បុរស​ដែល​ស្លាប់​នោះ​មានឈ្មោះ Hsieh ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅលើ​កៅអី ក្នុង​ហាង​អ៊ី​ធើ​ណែ​ត​កាហ្វេ​ក្នុង​ទីក្រុង Kaohsiung​។ បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ហាង​អ៊ី​ន​ធើ​ណែ​ត​បាន​និយាយថា ឃើញ Hsieh អង្គុយ​លើ​កៅអី ហើយ​គេ​ស្មាន​តែ​ដេក ប៉ុន្តែ​ពេល​ដើរទៅ​ជិត ស្រាប់តែ​មាន​អារម្មណ៍​ថា គាត់​ដូច​ជា​អត់​ដកដង្ហើម ទើប​បញ្ជួន​ទៅកាន់​មន្ទីរទេព្យ ហើយ​វេជ្ជបណ្ឌិត​ក៏​បាន​និយាយថា បុរស​នោះ​បាន​ស្លាប់​ហើយ គឺ​ស្លាប់​ដោយសារ​គាំង​បេះ​ដួង ដោយ​មូលហេតុ​ប្រហែល​ជា​អស់កម្លាំង អត់​បាន​ដេក ព្រោះតែ​លេង​ហ្គេម​មិន​សម្រាក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មាន​អ្នកស្លាប់​នៅ​ហាង​អ៊ី​ន​ធើ​ណែ​ត​កាហ្វេ ក្នុង​ទីក្រុង Kaohsiung ហើយ​ករណី​ទាំង​ពីរ​នេះ​ត្រូវបាន​អាជ្ញាធរ​កំពុងតែ​ស៊ើបអង្កេត​៕​

មតិយោបល់