ព័ត៌មានជាតិ

លួច​អាវទ្រនាប់​ជាង ២០០ មក​ព្យួរ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​

នៅ​ភាគ​ខាងជើង នៃ​តំបន់ Queensland ក្នុង​ប្រទេស​អូស្ត្រាលី ស្ត្រី​ម្នាក់​លួច​អាវទ្រនាប់​ជាច្រើន​យក​មក​ចង​ព្យូរ​​លើ​ខ្សែលួស ។
​ដំណើរការ​ប្រមូលផ្តុំ​នេះដែរ ធ្វើឡើង​ដោយ​នាង Nayla Heather Morton ដែល​ជា​សមាជិក​អង្គការ​ម្នាក់ នាង​បាន​និយាយថា នាង​បាន​ប្រមូលផ្តុំ​អាវទ្រនាប់​ពី​តំបន់ Longreach, Isisford, Windora និង Tambo ដោយ​ប្រមូល​បាន​ជាង ២០០ អាវទ្រនាប់ ជា​គោលបំណង​ដើម្បី​បំបែក​កំណត់ត្រា​ចាស់​ដែល​ជា​កំណត់ត្រា​ពិភពលោក ដែល​ធ្វើឡើង​នៅ​ទីក្រុង Brisbane​។​
2013-09-08_085245
​កាលពី​ឆ្នាំ ២០១១ មនុស្ស​ម្នាក់​ឈ្មោះ Bundaberg នៅក្នុង​ប្រទេស​អូស្ត្រាលី​នេះដែរ បាន​បំបែក​កំណត់ត្រា​ចាស់​គឺ ១៦៦ អាវ ដែល​ព្យូ​រលើ​ខ្សែលួស​ចម្ងាយ ១៦៣ ម៉ែត្រ ។
​ដោយឡែក​នាង Nayla Heather Morton បាន​និយាយថា ចំនួន​សរុប​ជាង ២០០ អាវ នៅ​ឆ្នាំ​នេះ​គឺ​អាច​ដំណើរការព្យូ​រលើ​លួស​ចំងាយ ២០០ ម៉ែត្រ ហើយ​ជា​ចំនួន​មួយ​បំបែក​កំណត់ត្រា​ចាស់​៕

មតិយោបល់