ព័ត៌មានជាតិ

នគរបាលខេត្តកណ្តាល ដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋ បានចំនួន ៣ស្រុក ក្នុងខេត្តកណ្តាល

កណ្តាល: លោកឧត្តមសេនីយ៍ត្រី ឯម រដ្ឋា ស្នងការរងនគរបាលខេត្តកណ្តាល តំណាងឲ្យលោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ  ចេញទៅដឹកទឹកស្អាត ចំនួន ៦ស៊ីទែនរថយន្ត ទៅចែកជូនប្រជាពលរដ្ឋ១៩៩ គ្រួសារ រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដែលកំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃ។

នេះជាលើកទី២ ដែលកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅតំបន់នេះ ចំនួន ១៩គ្រូសារ បានទឹកស្អាតហូ បដោយកំលាំនគរបាលខេត្ត ដឹកយកមកចែកជូន។ លោកឧត្តមសេនីយ៍ត្រី ឯម រដ្ឋា ស្នងការរងទទួលការងារអាវុធ ជាតិផ្ទុះ អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង នៅតែបន្តជួបបញ្ហា ខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ រួចមក លោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យរូបលោក ដឹកនាំកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដឹកទឹកស្អាតចំនួន ០៦ស៊ីទែនរថយន្ត ចុះចែកជូនប្រជាពលរដ្ឋ ចំនួន ១៩៩គ្រួសារដល់ខ្នងផ្ទះនីមួយៗ ដោយបូមដាក់ធុង និងពាងទុកឲ្យពួកគាត់ប្រើប្រាស់។

លោកស្នងការរងបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានដឹកទឹកចំនួន០២ស៊ីទែនរថយន្តយកមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ម្តងរួចមកហើយ។ ប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ បានសម្តែងក្តីសប្បាយរីករាយ ពេលដែលឃើញវត្តមាន នគរបាលខេត្តកណ្តាល ដឹកជញ្ជូនទឹកស្អាតជូនពួកគាត់ប្រើប្រាស់ ដល់ខ្នងផ្ទះ ខណ:ដែលពួកគាត់កំពុងជួបញ្ហាខ្វះទឹកប្រើប្រាស់ ជាចាំបាច់។ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល ដែលបានចាត់កងកម្លាំង នាំយកទឹកស្អាត មកចែកជូនពួកគាត់ នៅថ្ងៃនេះ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦នេះ ការិយាល័យបង្កា ពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ចេញរថយន្តដឹកទឹកស្អាត ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជូបកង្វះខាតទឹកប្រើប្រាស់ បានចំនួន ៣ស្រុក ស្មើនឹង៤លើក គឺមានស្រុកកណ្តាលស្ទឹង ចំនួន ២លើក (ភូមិឪឡឹកឃុំត្រពាំងវែង) ស្រុកមុខកំពូល ១លើក នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ចំនួន ២១៤គ្រួសារ និងនៅស្រុកកៀនស្វាយ ១លើក នៅថ្ង៊ទី២៨ មេសា នេះ។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងថា សកម្មភាពចុះចែកទឹកស្អាត ជូនប្រជាពលរដ្ឋនេះ នឹងបន្តចុះធ្វើជាបន្តបន្ទាប់ រហូតមានភ្លៀងធ្លាក់ ហើយប្រជាពលរដ្ឋ នឹងមានទឹកប្រើប្រាស់ គ្រប់គ្រាន់។ នគរបាលខេត្តកណ្តាល មិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយសារការខ្វះទឹកប្រើប្រាស់ នោះឡើយ៕

photo_2016-04-29_16-19-37 photo_2016-04-29_16-19-51 photo_2016-04-29_16-19-54 photo_2016-04-29_16-20-01 photo_2016-04-29_16-20-17 photo_2016-04-29_16-20-19 photo_2016-04-29_16-20-23 photo_2016-04-29_16-20-25 photo_2016-04-29_16-20-34 photo_2016-04-29_16-20-38 photo_2016-04-29_16-20-48 photo_2016-04-29_16-21-00 photo_2016-04-29_16-21-05 photo_2016-04-29_16-21-11 photo_2016-04-29_16-21-18 photo_2016-04-29_16-21-34 photo_2016-04-29_16-21-37

មតិយោបល់