ពាណិជ្ជកម្មតាមព្រំដែនរបស់មីយ៉ាន់ម៉ា(ភូមា) មានទឹកប្រាក់ចំនួន ១,៨៨ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ខែដំបូង ពោលគឺនៅចន្លោះខែមេសា-សីហា ដែលកាលពីឆ្នាំមុនមានចំនួនត្រឹមតែ ៣៩១លានដុល្លារអាមេរិកប៉ុណ្ណោះ។
ការនាំចេញសរុបមានចំនួនទឹកប្រាក់ ១,១៧ពាន់លានដុល្លារអាមេរិក ខណៈពេលដែលការនាំចេញមានចំនួន ៧១០លានដុល្លារអាមេរិក។
ពាណិជ្ជកម្មតាមព្រំដែនរបស់មីយ៉ាន់មា ត្រូវបានធ្វើឡើងជាមួយនឹងប្រទេសជាប់ព្រំដែនធំៗចំនួន ៤គឺប្រទេសចិន ថៃ បង់ក្លាដេស និងប្រទេសឥណ្ឌា។ តំបន់ពាណិជ្ជកម្មធំៗនៅតាមព្រំដែនមានដូចជាទីក្រុង Muse សម្រាប់តំណភ្ជាប់ពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងចិន ទីក្រុង Myawaddy សម្រាប់ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មព្រំដែនជាមួយនឹងថៃ។
ក្នុងគោលបំណងដើម្បីបង្ក្រាបលើការធ្វើពាណិជ្ជកម្មតាមព្រំដែនខុសច្បាប់ និងដើម្បីកំណត់នូវតួលេខច្បាស់លាស់់ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្កើតការត្រួតពិនិត្យនៅតាមច្រកព្រំដែននីមួយៗយ៉ាងតឹងរ៉ឹងបំផុត ហើយនៅក្នុងនោះ ដើម្បីផ្ដល់នូវភាពងាយស្រួលអាជ្ញាធរនៅតាមតំបន់បានចេញកាត់សម្រាប់សម្គាល់ខ្លួនរបស់អាជីវករ ដើម្បីឲ្យពួកគេធ្វើអាជីវកម្មកាន់តេប្រសើរឡើង។
យោងតាមស្ថិតិជាផ្លូវការនៅក្នុងបញ្ជីសារពើពន្ធឆ្នាំ ២០១២-២០១៣ ពាណិជ្ជកម្មតាមព្រំដែនរបស់មីយ៉ាន់ម៉ាមានចំនួនជាទឹកប្រាក់សរុប ១៨,៤២ពាន់លានដុល្លារអាមេរិក កើនឡើង ១,៤ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំមុន៕
មតិយោបល់