ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie នាំ​កូន​ទៅលេង Sydney Aquarium អត់​ពាក់​អាវទ្រនាប់​

តារា​សម្តែង​ស្រី​ដ៏​ល្បី​របស់​ហូ​លី​វ៉ូ​ត នាង Angelina Jolie និង​កូនៗ​របស់​នាង នៅ​ពេល​ថ្មីៗ​នេះដែរ បាន​ធ្វើ​ដំណើរ​កម្សាន្ត មកកាន់ Sydney Aquarium ក្នុង​ប្រទេស​អូស្ត្រាលី ខណៈ​ដែល Brad Pitt បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Toronto International Film Festival ដើម្បី​ផ្សព្វផ្សាយ​រឿង 12 Years a Slave ។​តារា​សម្តែង Angelina Jolie និង​ក្មេងៗ​ទាំង ៥ Pax , Zahara , Shiloh , Vivienne , Knox ត្រូវបាន​អ្នកប្រមាញ់​រូប​ជា​ច្រើន តាម​ចាំ​ថត នៅ Sea Life Sydney Aquarium នោះ​។ មើល​ទៅ​គ្រួសារ​នេះ​ពិតជា​សប្បាយ​រីក​រយា​ខ្លាំង​ណាស់ក៏​ប៉ុន្តែ​បែរ​ជា​អវត្តមាន​កូន ប្រុស​ច្បង Maddox ទៅវិញ​។ តាម​របាយការណ៍​បាន​ទម្លាយ​ឲ្យដឹង​ផងដែរ​ថា នាង Angelina Jolie និង​នៅ​បន្ត​ក្នុង​ប្រទស​អូស្ត្រាលី ដើម្បី​ថត​រឿង និង​ដឹកនាំ រឿង Unbroken ។​
​ក្នុង​ដំណើរ​កម្សាន្ត​របស់ Angelina Jolie នៅ អូស្ត្រាលី​នេះដែរ អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​លើ​រូបនាង​បំផុត​នោះ​គឺ នាង​អត់​ពាក់​អាវទ្រនាប់​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie7_zps017f7f22.jpg]
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie10_zps1d576f41.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie9_zpsc0f84509.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie8_zps16d8ff57.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie4_zpsea13efce.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie1_zpsc40a5e9c.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie2_zps06ca4589.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie6_zps3d4d7007.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie5_zps7674cdad.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/AngelinaJolie3_zps3805dbb2.jpg

មតិយោបល់