តារាសម្តែងស្រស់សោភា នាង ស្រស់វិជ្ជនី ដែលវាយលុកទីផ្សារឧស្សាហកម្មកម្សាន្ត នៅក្នុងឆ្នាំ ២០១២ តាមរយៈការសម្តែងភាពយន្ត មួយរឿង ដែលមានចំណងជើងថា “សំណោកជីវិត” ពេលនោះកេរ្តិ៍ឈ្មោះរបស់នាង ក៏ចាប់ផ្តើមមានភាពទាក់ទាញ គួរឲ្យកត់សម្គាល់ ។ សម្រាប់ឆ្នាំ ២០១៣ នេះដែរ ស្រស់វិជ្ជនី លែងអើតមុខ លើវេទិកាសិល្បៈ និងធ្លាយព័ត៌មានថា នាងកំពុងផុងខ្លួនក្នុងអន្ទាក់ស្នេហ៍ផ្ទួនៗ។
ស្រស់វិជ្ជនី ជាតារាបង្ហាញម៉ូត និងសម្តែង ដែលទទួលបានការបណ្តុះបណ្តាលពី សាលាវិចិត្រសិល្បៈ និងទទួលបានការលើកស្ទួយពីលោក ព្រាហ្មណ៍ វណ្ណា និងឈានជើងថតរឿងខាងលើ ដោយត្រូវសម្តែងជាតួរង បន្ទាប់ពីនាង កុល ដាវី ។ ក្រៅពីនេះ ស្រស់វិជ្ជនី ក៏ធ្លាប់បានចូលរួមថតស្ពតជាច្រើន ផងដែរ ។
ស្រស់វិជ្ជនី មិនខុសអ្វីពីតារាផ្សេងទៀតនោះ ទេ រាល់ការសម្តែង នៅកន្លែងណា ក៏ដោយ គឺមានម្តាយតាមហែរហមជានិច្ច ខ្លាចកូនធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសព្រាន ណាមួយ តែការអង្កេតគ្រប់ជំហាន បានធ្វើឲ្យ ស្រស់វិជ្ជនី របូតធ្លាក់ក្នុងអន្លងស្នេហ៍ដុល្លារ ដោយមិនដឹងខ្លួន។
ស្រស់វិជ្ជនី បានប្រាប់ដល់ អ្នកយកព័ត៌មានរបស់យើងថា “ការបាត់មុខរបស់នាង លើឆាកសិល្បៈ គឹដោយសារតែនាង កំពុងសម្ងំ សាងស្នេហ៍ជាមួយនឹង ឧកញ្ញ៉ា ម្នាក់ និងកំពុងទាញយកផលប្រយោជន៍ពី ឧកញ្ញ៉ា ដែលជាគូស្នេហ៍នោះផងដែរ”។
ពាក់ព័ន្ធ នឹងរឿងស្នេហា របស់ ស្រស់វិជ្ជនី មានប្រភពខ្លះបានទម្លាយឲ្យដឹងថា “ការបាត់ខ្លួនពីសិល្បៈរបស់នាង ដោយសារតែ នាងផុងខ្លួន ពាក់ព័ន្ធស្នេហា ជាមួយនឹង បុរសស្ទាវម្នាក់ ហើយបុរសស្ទាវនោះបានបោះបង់ស្នេហានាងចោល ទើបធ្វើឲ្យនាង សម្ងំលាក់មុខ ចំពោះបរាជ័យដ៏ឈឺចាប់នោះ”។ ថ្មីៗនេះដែរ ស្រស់វិជ្ជនី បានឲ្យដឹងថា នាងនឹងវិលត្រលប់ចូលសិល្បៈវិញ បន្ទាប់ពីខកស្នេហ៍ ជាមួយនឹងកំលោះស្ទាវ ៕
មតិយោបល់