ព័ត៌មានជាតិ

Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​

លោកនាយករ​ដ្ដម​ន្រី្ត​ទួរគី​Recep Tayyip Erdogan​បានប្រកាសថា​ក្រុមប្រឆាំង​ឆ្វេងនិយម​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​នៃ​ការ​បំផ្ទុះ​ដែល​បាន​សម្លាប់​​មនុស្ស​ម្នាក់​និង​ជាច្រើន​នាក់​ទៀត​រង​គ្រោះ​នៅ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​ទួរគី​ក្នុង​ទីក្រុង​Ankara​។​

​គ្រាប់បែក​បាន​ផ្ទុះឡើង​បន្ទាប់ពី​ជន​អត្តឃាត​ម្នាក់​ដើរ​ផុត​កន្លែង​ត្រួតពិនិត្យ​បាន​បន្តិច​។​គេ​បាន​កំណ​ត់​ស្គាល់​អត្តសញ្ញាណ​នៃ​បុរស​ម្នាក់​ហើយ​ដោយ​គ្រាន់តែ​រងចាំ​លទ្ធផល​DNA​ដើម្បី​បញ្ជាក់ឲ្យ​​កាន់តែច្បាស់​។​លោកនាយករ​ដ្ដម​ន្រី្ត​បានមាន​​ប្រសា​ស​បន្ថែមទៀតថា​គេ​មាន​អាយុ​30​ឆ្នាំ​ជា​សមាជិក​នៃ​ក្រុម​DHKP/C ។​ធ្លាប់​ជាប់គុក​រាប់សិប​ដង​និង​ក៏​មាន​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​ដង​ផងដែរ​។​

​លោក​Erdogan​បាន​ទូរស័ព្ទ​ទៅ​អគ្គ​រដ្ដ​ទូត​អាមេរិក​Francis Riccardone​ដើម្បី​ចូលរួម​រំលែក​ទុក​ដល់​ជនជាតិ​អាមេរិក​ដែល​បាត់បង់​ជីវិត​និង​ជូនពរឲ្យ​អ្នកកាសែត​លោក​Didem Tuncay​ឆាប់​បាន​ជាសះស្បើយ​ខ​ណះ​រូបគេ​ជា​អ្នក​រងរបួស​ធ្ងន់​ជាងគេ​ក្នុង​ហេតុការណ៍​នោះ​។​
​គួរបញ្ជាក់​ថា​ការ​បំផ្ទុះ​កើតឡើង​នៅ​ពេលឧក្រិដ្ដជន​ដើរចូ​ល​កាត់​ម៉ាស៊ីន​ត្រួតពិនិត្យ​ដែល​ប្រើប្រាស់​សម្រាប់​​សន្តិសុខ​ស្ថានទូត​ចំពោះ​ភ្ញៀវ​និង​បុគ្គលិក​ផងដែរ​។​នៅពេល​ម៉ាស៊ីន​កាំរស្មីអិច​ចាប់ផ្តើម​រោទ​សំលេង​ប្រកាសអាសន្នប​ន្ទា​ប់​ពី​ជនល្មើស​ឆ្លងកាត់​បាន​បន្តិច​គ្រាប់បែក​ក៏​ផ្ទុះឡើង​។​ជញ្ចាំង​អគារ​បែកខ្ចាយ​មនុស្ស​ខ្ទាត​ចេញ​បាចសាច​បន្ទាប់មក​ក៏​មាន​រថយន្ត​សង្គ្រោះ​រាប់​សិប​គ្រឿង​មក​ចាំ​យក​ជនរងគ្រោះ​ផងដែរ​៕​

Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​
Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​
Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​
Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​

ប្រែសម្រួល​អត្ថបទដោយ​៖Mr.News

មតិយោបល់