ព័ត៌មានសិល្បៈ និងកម្សាន្ត

Britney Spears បង្ហាញ​ឈុត​ប៊ី​គីនី​សម្រាប់​បទ​ចម្រៀង ‘Work Bitch’

​ថ្មីៗ​នេះដែរ តារាចម្រៀង​ប៉ុប​របស់​សហរដ្ឋអាមេរិក​នាង Britney Spears បាន​ចែកចាយ​រូបភាព ក្នុង​ឈុត​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង ។​
​ប្រភព​ព័ត៌មាន​របស់ ឌីជីថល​ស្ពៃយ៍ ចុះ​នៅ​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៣ នេះ​បានឲ្យដឹងថា Britney Spears កំពុងតែ ធ្វើ​ការងារ បទ​ចម្រៀង​ថ្មី​របស់​នាង ហើយ​នឹង​វិល​ឆាប់ៗ​ដើម្បី​ជួប​អ្នកគាំទ្រ​របស់ខ្លួន ជាមួយនឹង​បទ ‘Work Bitch’ នៅ​សប្តាហ៍​នេះ​។​ដោយឡែក​កាលពី​ថ្ងៃ​ទី ៨ ម្សិលមិញ​នេះដែរ Britney Spears បានបង្ហាញ​រូប​ជា​លើកដំបូង ជាមួយនឹង​ការ​សរសេរថា “​វា​ជា​ថ្ងៃ​ដ៏​ក្តៅ សម្រាប់​ការចេញផ្សាយ​នៅខាងមុខ នៅពេល​ដែល​បទ​ចម្រៀង​នេះ​បញ្ចប់​”​។​
​សម្រាប់​បទ​ចម្រៀង ‘Work Bitch’ គឺ​រំពឹងថា​នឹង​ចេញ នៅ​ថ្ងៃ​ទី ១៧ ខែ កញ្ញា នៅក្នុង​កម្មវិធី Good Morning America ៕
britney-work-bitch-day-2
​ទស្សនា​បទ ‘Toxic’ របស់ Britney Spears ដូចខាងក្រោម​នេះ​៖

មតិយោបល់