អ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញលលាដ៏ក្បាលដ៏កម្រ ដែលជាប្រភេទស្វាធំ ក្នុងខេត្ត យូណាន។
អ្នកស្រាវជ្រាវបាននិយាយថា តាមការស៊ើបអង្កេត របស់ពួកគេទៅលើលលាដ៏ក្បាលនោះ វាស្ថិតនៅក្នុងរជ្ជកាល Miocene ដែលមានអាយុកាលនៅចន្លោះពី ២៣ លានឆ្នាំ ទៅ ៥ លានឆ្នាំ ។
លលាដ៏សត្វស្វាដ៏ធំនេះ អ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានឲ្យដឹងបន្តថា លលាដ៏នេះដែរ ជាជំពូកលលាដ៏សត្វស្វា ប្រភេទ Lufengpithecus ។
អ្នកស្រាវជ្រាវឈ្មោះ Nina Jablonski បានឲ្យដឹងថា “លលាដ៏សត្វស្វាដ៏ធំ ត្រូវបានរក្សាទុកយ៉ាងល្អជាទីបំផុត ។ ដោយឡែកការរកឃើញលលាដ៏ក្បាលនេះដែរ អាចឲ្យពួកគេយល់នូវរបៀបដំណើរការវិវត្តន៍នៃលលាដ៏ក្បាល របស់សត្វស្វា ឲ្យកាន់តែមានភាពល្អប្រសើរ” ៕
ព័ត៌មានជាតិ
មតិយោបល់