ព័ត៌មានជាតិ

គ្រោះថ្នាក់​រថយន្ត​ក្រុង​នៅ​កាតេ​ម៉ាឡា​សម្លាប់​មនុស្សដ​ល់​ទៅ 43 នាក់​

​អាជ្ញាធរ​កាតេ​ម៉ាឡា​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា​ចំនួន​មនុស្ស​ស្លាប់​ដែល​មាន​នៅក្នុង​គ្រោះថ្នាក់​រថយន្ត​ក្រុង​នៅ​ត្រង់​ភាគ​កណ្តាល​នៃ​ប្រទេស​នេះ​បាន​កើនឡើង​ដល់​43 នាក់​នៅ​ខណៈ​ដែល 40 នាក់​ទៀត​រងរបួស​។​
Katemala
​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ត្រង់​តំបន់ San Martin Jilotepeque ចម្ងាយ​ប្រមាណ 64 គីឡូ​ម៉ែត​ពី​ទីក្រុង​កាតេ​ម៉ាឡា​ដោយ​រថយន្តក្រុង​បាន​បើក​ធ្លាក់​ទៅក្នុង​ជ្រលង​ដែល​មាន​ជម្រៅ 75 ម៉ែត្រ​មុនពេល​ដែល​វា​ធ្លាក់​បន្ត​ទៅ​ក្នុង​ទន្លេ​។​អាជ្ញាធរ​បាន​និយាយថា​ភ្លាមៗ​អ្នកស្លាប់​សរុប​មាន 40 នាក់​និង​ក្រោយមក​បី​នាក់​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​។​

​រថយន្ត​ក្រុង​ដែល​បន្ទាប់​ត្រូវបាន​គេ​រកឃើញ​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ហើយ​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ផ្ទុក​អ្នកដំណើរ​ដល់​ទៅ 90 នាក់​នៅ​ខណៈ​ដែល​ស្តង់ដា​កៅអី​រថយន្ត​អាច​ប្រើប្រាស់​បាន​សម្រាប់តែ​អ្នកដំណើរ​ច្រើន​បំផុត​តែ 60 នាក់​។​នៅតែ​មិនទាន់​មាន​ការបញ្ជាក់​ណា​ច្បាស់លាស់​ពី​មូលហេតុ​នៅឡើយ​បើទោះបីជា​ការ​សន្មត​តំបូង​ដែល​អាច​បណ្តាល​មក​ពី​ប្រព័ន្ធ​ហ្វ្រាំង​និង​ល្បឿន​ផង​៕​

មតិយោបល់