លោកស្រី Susan Rice ទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាទទួលបន្ទុកផ្នែកសន្តិសុខជាតិស្ថិតនៅក្នុងឱកាសនៃការថ្លែងសន្ទរកថារបស់ខ្លួននៅឯទីក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃច័ន្ទម្សិលមិញបានជម្រុញឲ្យមានការប្រើប្រាស់កម្លាំងទ័ពលើប្រទេសស៊ីរីលើករណីដែលអាមេរិកបានចោទថារដ្ឋាភិបាលស៊ីរីជាអ្នកនៅពីក្រោយការស្លាប់រាប់រយនាក់នៃប្រជាពលរដ្ឋស៊ីរីដោយអាវុធគីមីកាលពីខែមុន។
លោកស្រីបានបន្ថែមថាការវាយប្រហារដែលអាមេរិកបានរៀបគម្រោងរួចហើយនេះមិនដូចជាការវាយប្រហារទៅលើអ៊ីរ៉ាក់និងអាហ្គានីស្ថាននោះទេវាគ្រាន់តែជាការដោះស្រាយបញ្ហាជម្លោះដែលស្មុគ្រស្មាញនៅក្នុងប្រទេសនេះប៉ុណ្ណោះហើយជាការឆ្លើយតបទៅនឹងច្បាប់អន្តរជាតិលើការប្រើប្រាស់អាវុធគីមីសម្លាប់ប្រជាពលរដ្ឋខ្លួនផង។
គួរបញ្ជាក់ផងដែរថាខណៈដែលអាមេរិកនៅតែចោទប្រកាន់ថារដ្ឋាភិបាលស៊ីរីជាអ្នកទទួលខុសត្រូវលើករណីប្រើប្រាស់អាវុធគិមីនោះលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្មីៗនេះបានចេញមកបញ្ជាក់ថាខ្លួនមានភស្តុតាងជាច្រើនដែលបញ្ជាក់ថារដ្ឋាភិបាលរបស់លោកអាសាដមិនមែនជាអ្នកប្រព្រឹត្តទៅវិញដោយលោករដ្ឋមន្ត្រីបាននិយាយចោទថាកងកម្លាំងប្រឆាំងរបស់ស៊ីរីដែលជាអ្នកនៅពីក្រោយបញ្ហានេះវិញ៕
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/SusanRice1_zps9614d955.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/SusanRice2_zps46fdace8.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/SusanRice4_zps35c4dd6a.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/SusanRice3_zps568a675d.jpg
មតិយោបល់