ព័ត៌មានជាតិ

ជម្ងឺឆ្លង​នានា​បានសម្លាប់​ប្រជាជន​ចិន 1497 នាក់​ត្រឹម​រយៈពេល​មួយ​ខែ​សីហា​

​ប៉េកាំង ( 09/09/13 ) : តួលេខ​សរុប​ចុងក្រោយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ចិន​ដែល​បាន​ស្លាប់​ដោយសារ​ជម្ងឺឆ្លង​នានា​នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង​ដល់ 1497 នាក់​ក្នុង​ខែ​សីហា​នេះ​ហើយ​ជម្ងឺអេដស៍​អ្នក​ដែល​បានសម្លាប់​ពលរដ្ឋ​ចិន​ច្រើន​បំផុត​ក្នុងចំណោម​នោះ​។​
Infectious_Diseases-1
​ការរីក​រាលដាល​នៃ​ជម្ងឺអេដស៍​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ 1102 នាក់​បើ​យោងតាម​របាយការណ៍​មួយ​ដែល​ដាក់​ផ្សាយ​នៅក្នុង​គេហទំព័រ​របស់​គណ​ក​ម្មាន​ជាតិ​សុខមាលភាព​និង​គ្រួសារ​របស់​ប្រទេស​ចិន​។​ចំណែក​របេង​ជា​ជម្ងឺឆ្លង​ទី 2 ដែល​បាន​ឆក់យក​ជីវិត​ប្រជាជន​ចិន​ច្រើនជាងគេ​នៅក្នុង​ខែសីហា​ដែលមាន​អ្នកស្លាប់​ដល់​ទៅ 161 នាក់​។​
​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​ជម្ងឺ​នានា​នៅក្នុង​ប្រទេស​ចិន​មាន​ប្រមាណ​ជាង 323,921 ករណី​នឹង​ប្រភេទ​ជម្ងឺ​ផ្សេងៗ​គ្នា​៕​

មតិយោបល់