ខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid កីឡាករ Diego Costa បានច្រានចោលមិនចូលរួមលេងជាមួយនឹង ហង្សក្រហមនៅ ខែ មករា ប៉ុន្តែ បានបង្ហើបឲ្យដឹងថា គាត់នឹងចូលរួមលេង លេងឲ្យ ហង្សក្រហមនៅរដូវក្តៅ។
កីឡាករសញ្ជាតិប្រេស៊ីល Diego Costa គឺស្ថិតនៅលើប្រធានបទទឹកប្រាក់ ២២ លានផោន ខណៈដែលហង្សក្រហមឲ្យតម្លៃខ្លួនកាលពីបិទ ទីផ្សារទិញដូរកីឡាករ។
កីឡាករ Diego Costa បាននិយាយថា គាត់ក៏បានបើកគំនិត ចាក់ចេញពី ក្លិប Atletico Madrid និងកំពុងស្និទ្ធស្នាលជាមួយនឹងហង្សក្រហម ដើម្បីបង្ហាញទម្រង់លេងជាមួយនឹងក្លិបដ៏អស្ចារ្យនៅអង់គ្លេស។
កីឡាកររូបនេះបានបន្តទៀតថា ប្រហែលជាហង្សក្រហម មិនអាចដេញថ្លៃខ្លួនទៅរួចនោះទេ ហើយក៏ពិបាកយកឈ្នះក្លិបខ្លួនកំពុងលេងដែរ ដូច្នេះ ខ្ញុំមិនអាចទៅលេងនៅទីនោះឡើយ។ហង្សក្រហមបានទំនាក់ទំនង កីឡាកររូបនេះតាំងពីខែ មករា មកម្លេះ ។ទោះបីជាកីឡាករ Diego Costa ទទួចចង់ទៅ តែក្លិបមិនឲ្យទៅ ដូច្នេះមានតែការបដិសេធតែប៉ុណ្ណោះ៕
មតិយោបល់