ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹងស្រា បើកម៉ូតូជូនមិត្តទៅផ្ទះ ត្រឡប់មកវិញជិះបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ភ្លាមៗ

កណ្តាលៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០ និង ៣០នាទីយប់ លើផ្លូវបេតុង ស្ថិតភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ជនរងគ្រោះឈ្មោះ ហឿន សុភ័ក្រ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាលជាមួយមិត្តភ័ក្តនៅកៀនស្វាយផ្លាស្សា ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខណៈផឹករួចហើយក៏ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-6691ជូនមិត្តភ័ក្តទៅផ្ទះនៅភូមិ/ឃុំកើតខាងលើ ពេលជូនរួចហើយត្រឡប់មកផ្លូវជាតិវិញ បានបុកជាមួយបង្គោលភ្លើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់