ព័ត៌មានជាតិ

បង្កង​ដង្កៀប​ប្រាំមួយ​ត្រូវ​បាន​គេ​ចាប់​នៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ Massachusetts

បង្កង​ដង្កៀប​ប្រាំមួយ​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​គេ​ចាប់បាន​នៅ​ឆ្នេរ Hyannis នៃ​រដ្ឋ Massachusetts ។ តាម​ការពិត​បង្កង​មួយ​ក្បាល​នេះ ត្រូវបាន​គេ​ទុក​សម្រាប់​អាហារ​ពេល​ល្ងាច ប៉ុន្តែ​ដោយសារ​តែ​វា​មាន​ដង្កៀប​ចម្លែក ក៏​បរិច្ចាគ​ទៅឲ្យ​អាង​ចិញ្ចឹម​ត្រី​មួយ​កន្លែង​។​
Six-Clawed-Lobster-Caught-Off-Massachusetts-Coast
​បង្កង​នេះ​ត្រូវបាន​ចាប់​ដោយ​នាវិក Rachel Leah រួមបញ្ចូល​ទាំង​ប្រធាន​ក្រុម​លោក Peter Brown , និង​លោក Richard lobsterman Figueiredo ។ ហើយ​​វា​មាន​ដង្កៀប​ដ៏​ទៅ​ប្រាំមួយ នឹង​ទម្ងន់​ប្រមាណ​ជា​បួន​ផោន​ស្មើរ​នឹង 1,8 គីឡូក្រាម ។

​សេចក្តីរាយការណ៍​ដែល​ចេញមក​ពី WBZ បាន​និយាយ​ឲ្យដឹង​ថា​ឥឡូវនេះ បង្កង​នេះ​ត្រូវបាន​គេ​យក​ទៅ​ចិញ្ចឹម​នៅ​អាង​មួយ ហើយ​គេ​ដាក់ឈ្មាះ​ឲ្យ​វាថា Lola ។
​បង្កង​នេះ​ត្រូវបាន​គេ​បរិច្ចាគ​ទៅឲ្យ​កន្លែង​ចិញ្ចឹម​ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​វា​មិនទាន់​ត្រូវបាន​ដាក់​នៅ​លើ​ការបង្ហាញ​នៅក្នុង​ការតាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​នៅឡើយ នេះ​ជា​លើកដំបូង​ហើយ​ដែល​មាន​បង្កង​ចម្លែក​មក​ចិញ្ចឹម​នៅ​អាង​មួយ​នេះ​៕​

មតិយោបល់