ក្លិប Barcelona បានបន្ថែមការរំពឹងទុក ជាមួយនឹងការចុះហត្ថលេខា លើកីឡាករ Luis Suarez ហើយក៏សរសើរដល់ កីឡាកររូបនេះ ដែលបានសុំទោសលើករណីប្រើចង្កោមខាំ ខ្សែការពារអ៊ីតាលី Giorgio Chiellini ។
នាយកក្លិប Barcelona លោក Andoni Zubizarreta បានរំពឹងទុកថា នឹងចុះហត្ថលេខា ទិញ Suarez បន្ទាប់ពី កីឡាករនេះបានសុំទោសដល់ Giorgio Chiellini ។ ជាមួយនឹងទង្វើប្រើចង្កោមរបស់កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ ត្រូវបាន FIFA ពិន័យ ៩ ប្រកួត និង ៤ ខែ ដោយពេលនេះគាត់បានចេញមុខសុំទោសចំពោះ ការខាំនោះ ដោយសន្យាថានឹងមិនបង្កឲ្យវាកើតឡើង ជាលើកទី ៣ នោះឡើយ។
ជាមួយនឹងឧបទេ្ទវហេតុនេះ ដូចជាមិនបានរារាំង ដល់ការសម្រេចចិត្តទិញ របស់ Barcelona ឡើយ ដោយក្លិប នឹងយក Alexis Sanchez ប្តូរកីឡាករ វ័យ ២៧ ឆ្នាំ Suarez ។
លោក Andoni Zubizarreta ពេលនេះ បានបន្ថែមប្រេង បង្កាត់ភ្លើង ឲ្យកាន់តែឆេះងំឡើង ដោយធ្វើការសរសើរដល់ Suarez ដែលចេញមុខមកសុំទោស ជាសាធារណៈ ដូចដែលអ្វីខាង Barcelona ស្នើសុំជាលើកដំបូងនោះ។
តែទោះជាយ៉ាងណា លទ្ធផលចរចារ ឬ ព័ត៌មានទិញ ជាផ្លូវការមិនទាន់ ឈានដល់កិច្ចព្រមព្រៀងឡើយ ថាតម្លៃប៉ុន្មាននោះ៕
មតិយោបល់