ព័ត៌មានជាតិ

ជំនាញពន្ធដារ សម្រាប់ម្ចាស់អាជីវកម្ម ឬ រោងចក្រ

ពីមួយថ្ងៃ ទៅមួយថ្ងៃ យើងឃើញថា មានវិនិយោគិនបរទេសជាច្រើនដែលបានមកបណ្ដាក់ទុន រកស៊ីនៅកម្ពុជាយើង ដោយគេសម្លឹងមើលអំពីសក្ដានុពលយ៉ាងធំធេងនៃការរីកចម្រើន ប្រាក់ចំណេញ និងការនាំចេញមួយសម្រាប់ក្រុមហ៊ុនរបស់ពួកគេ ដោយផ្អែកលើសេដ្ឋកិច្ច នយោបាយ ទីតាំង ប្រាក់ឈ្នួល និងការបង់ពន្ធ នៅក្នុងប្រទេសកម្ពុជាគឺមានភាពសមរម្យជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះដែរ វិស័យឧស្សាហកម្មរោងចក្រកាត់ដេរ បាននឹងកំពុងផ្ដល់នូវកំណើនសេដ្ឋកិច្ចមួយសម្រាប់ការអភិឌ្ឍន៍ប្រទេស ក៏ដូចជាលក្ខខណ្ឌការងារដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា។ បញ្ហាដែលចោទសម្រាប់ម្ចាស់អាជីវកម្ម ថៅកែរោងចក្រ ឬក៏គណនេយ្យករនៅតាមរោងចក្រនានា នោះគឺការបង់ពន្ធយ៉ាងណាឲ្យស្របតាមគោលការណ៍ច្បាប់នៃប្រព័ន្ធពន្ធដារកម្ពុជា។

ចំណេះដឹងដែលទាក់ទងនឹងប្រព័ន្ធពន្ធដារពិតជាមានសារ:សំខាន់ណាស់សម្រាប់ការអនុវត្តជាក់ស្ដែង ប្រសិនបើអ្នកខ្វះខាតនូវចំណេះជំនាញនេះ វាអាចនឹងនាំឲ្យក្រុមហ៊ុនរបស់លោកអ្នកជួបនៅបញ្ហាផ្សេងៗ ដូចជា៖
-ការបង់ពន្ធខ្វះ ៖ ចំពោះអ្នកប្រើនូវរបបស្វ័យប្រកាស ជាហេតុនាំឲ្យមានការពិន័យ, ការបង់ការប្រាក់
-ការបង់ពន្ធលើស ៖ ជាហេតុនាំឲ្យខាតបង់នូវប្រាក់ចំនូល ឬហានិភ័យរបស់ក្រុមហ៊ុន)។
-អាចប្រកាសខុស ៖ ខ្វះចំណេះជំនាញផ្នែកពន្ធ

យ៉ាងណាមិញ ប្រសិនបើលោកអ្នកមានចំណេះជំនាញនេះច្បាស់លាស់នោះ គឺការគណនាថ្លៃបង់ពន្ធរបស់ក្រុមហ៊ុនអ្នកអាចសន្សំបាននូវប្រាក់ចំនូលមួយចំនួន ព្រមទាំងមានភាពត្រឹមត្រូវស្របតាមក្របខណ្ឌច្បាប់ពន្ធដារកម្ពុជាដោយមិនមានការបង់ខ្វះ ឬលើស។ នៅវិទ្យាស្ថាន CamEd Business School យើងមានកម្មវិធីសិក្សាមួយទៅលើសញ្ញបត្រជំនាញពន្ធដារកម្ពុជា ដោយកម្មវិធីសិក្សានេះមានរយ:ពេលខ្លីត្រឹមតែប្រាំខែ នៅរៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។ វគ្គសិក្សានេះផ្ដល់នូវចំណេះដឹងទាក់ទងនឹងប្រព័ន្ធពន្ធដារដែលចាំបាច់សម្រាប់សវនករ និងគណនេយ្យករជំនាញដែលកំពុងធ្វើការនៅតាមក្រុមហ៊ុននានា មានដូចជា៖
-ពន្ធលើប្រាក់បៀវត្ស
-ពន្ធលើប្រាក់ចំណេញ
-ពន្ធកាត់ទុក
-ពន្ធអាករលើតម្លៃបន្ថែម
-ការចុះបញ្ជីសារពើពន្ធ ការទូទាត់ ការពិន័យ និងការតវ៉ា បូករួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។

សញ្ញាបត្រជំនាញពន្ធដារកម្ពុជា គឺជាសញ្ញាបត្រមួយដែលមានការទទួលស្គាល់ជាលក្ខណ:អន្តរជាតិពីសំណាក់ សមាគមគណនេយ្យករជំនាញ ហៅកាត់ថា ACCA នៅចក្រភពអង់គ្លេស និងពីសំណាក់ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាពិសេសអ្នកដែលមានសញ្ញាបត្រនេះ នឹងត្រូវបានទទួលការលើកលែង ពីការប្រលងទៅលើមុខវិជ្ជា F6 របស់កម្មវិធីសិក្សា ACCA របស់ចក្រភពអង់គ្លេស។ ទទួលចុះឈ្មោះសិក្សាចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧។ ដាក់ពាក្យសិក្សាតាមរយ: http://www.cam-ed.com។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយ:អ៊ីម៉ែល reception@cam-ed.com ឬ ទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ៕

មតិយោបល់