ព័ត៌មានសិល្បៈ និងកម្សាន្ត

Yura ( Girl’s Day ) សំឡក់​ទៅលើ Suzy ( miss A ) ដោយសារ​តែ​ច្រណែន​

​វីដេអូ​ឃ្លិប​នៅក្នុង​កម្មវិធី​ការប្រកួត​អត្តពលកម្ម​របស់​តារា​ប្រទេស​កូរ៉េ​មួយ​ត្រូវ​គេ​ថត​បាន​ពី​ការ​សំឡឹង​មើល​របស់ Yura ទៅលើ Suzy ដូចជា​កំពុង​ច្រណែន​ជាមួយនឹង Suzy ។ ដែល​វីដេអូ​នេះ​ត្រូវបាន​អ្នក​និយម​លេង​អ៊ីនធឺណិត​សួរ​សំណួរ​ជា​ច្រើន​ទៅកាន់ Yura អំពី​ការសំឡក់​​ទៅកាន់ Suzy ។​
Girls-Day-Yura-miss-A-Suzy_1378779910_af_org
​ចំណែក​ឯ​អ្នកខ្លះ​បាន​ប៉ាន់ស្មាន​ថា Yura និង Hyeri កំពុងតែ​និយាយ​រអេចរអូច​ពី Suzy ហើយក៏​មាន​មតិ​ខ្លះ​បាន​និយាយថា Yura ច្រណែន​នឹង Suzy ដោយសារតែ Suzy បាន​ត​ថត​វីដេអូ ‘Book of the House of Gu’ ជាមួយនឹង​លោក Lee Seung Gi ។ ជាមួយនឹង​ការ​រី​រាលដាល​នៃ​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ផលិតកម្ម DreamT បាន​ចេញ​សេចក្តី​ថ្លែង​ការណ៏មួយ​បង្ហាញថា Yura និង Suzy មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះ​ទេ​វា​គ្រាន់តែ​ជា​ការយល់ច្រឡំ​ប៉ុណ្ណោះ​។​

​ម្យ៉ាង​ទៀត​តំណាង​របស់ Yura បាន​ប្រាប់ឲ្យដឹង​ថា​នាង​មិន​បានសំឡក់​ទៅលើ Suzy នោះ​ទេ​ដោយសារតែ​ពេល​នោះ​វីដេអូ​បាន​ថត​ចេញពី​មុំ​ផ្សេង​ទៀត​ទើប​មើលទៅ​ហាក់ដូចជា​នាង​កំពុង​សំឡក់​ទៅកាន់ Suzy ។ បើទោះបីជា Yura និង Suzy មិនសូវ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ក៏ដោយ ប៉ុន្តែ Yura នាង​បាន​និយាយថា​នាង​មានការ​ឈឺចាប់​ណាស់​និង​សោកស្តាយ​ដោយសារតែ​មាន​ការយល់​ច្រឡំ​បែបនេះ​។ Yura បាន​និយាយ​ដោយផ្ទាល់​ទៀតថា​នាង​ចូល​ចិត្ត Suzy ហើ​ងនាង​ក៏​មាន​រូបថត​ជាច្រើន​របស់ Suzy ដែល​រក្សាទុក​ក្នុង​ទូរស័ព្ទដៃ​របស់​នាង ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់